徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានរុស្ស៊ីចុះផ្សាយបទវិភាគ៖ ហេតុអ្វីសេដ្ឋកិច្ចចិនអាចចេញផុតពីភាពលំបាក?

2020-04-23 17:06:35 cri

    នាពេល​ថ្មីៗនេះ ​ប្រព័ន្ធ​សារព័ត៌មាន​រុស្ស៊ី​បាន​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ទិន្នន័យ​សេដ្ឋកិច្ច​ក្នុង​ត្រីមាស​ទី ​១ ​របស់​ប្រទេសចិន​​ហើយ​បាន​ធ្វើ​ការ​វិភាគ​លើ​មូលហេតុ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេសចិន​ដែល​អាច​ចេញ​ផុត​ពី​ភាពលំបាក។​

    ការអត្ថាធិប្បាយ​បាន​លើកឡើង​ថា ​ការរីករាលដាល​នៃ​ជំងឺកូវីដ​ ១៩ ​គឺជា​វិបត្តិ​សាធារណៈ​ដ៏​ធំ​បំផុត​ដែល​ពិភពលោក​កំពុង​ប្រឈមមុខ​ចាប់តាំងពី​ផ្ទុះ​សង្គ្រាម​លោក​លើក​ទី ​២ ​មក។​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​របស់​មនុស្ស​រាប់ម៉ឺន​នាក់ ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ត្រូវ​បាន​ផ្អាក​អស់​រយៈពេល​ពីរខែ​ដែល​បណ្តាលឱ្យ​មាន​ការខាតបង់​ដ៏​ធំ​ធេង ​ប៉ុន្តែ​ការ​បង់​តម្លៃ​បែបនេះ​អាច​ជួយសង្រ្គោះ​អាយុជីវិត​របស់​មនុស្ស​យ៉ាងច្រើន ​គឺមាន​តម្លៃ​ណាស់។​

    លទ្ធផល​នឹកស្មាន​មិនដល់​ដែល​បណ្តាល​មកពី​ការរីករាលដាល​នៃជំងឺនេះ ​គឺថា ​ប្រជាជន​ចិន​បាន​សម្រប​ខ្លួន​ជាមួយ​នឹង​"ជីវភាព​រស់នៅ​បែប​អនឡាញ"។​ឧទាហរណ៍ ​បរិមាណ​លក់រាយ​តាម​អនឡាញ​របស់​ប្រទេសចិន​បាន​កើនឡើង​យ៉ាង​ច្បាស់​លាស់។​នៅក្នុង​ត្រីមាស​ទីមួយ ​ការ​លក់រាយ​តាម​អនឡាញ​បាន​កើនឡើង​ដល់ ​២៦០ ​ប៊ី​លាន​ដុល្លារ​អាមេរិក។​សេដ្ឋកិច្ច​ឌីជីថល​បាន​ក្លាយជា​ក្បាលម៉ាស៊ីន​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន។​"ហេដ្ឋារចនាសម្ព័ន្ធ​អនឡាញ"​នឹង​ក្លាយជា​ទិសដៅ​សំខាន់​នៃ​ការ​វិនិយោគ​របស់​ចិន។​បន្ទាប់ពី​ការរាតត្បាត​នៃ​ជំងឺ​ឆ្លងនេះ ​ចរន្ត​ថ្មី​នៃ​ឌីជីថល​នឹង​ត្រូវបាន​បង្កើត​ឡើង​នៅ​ទូទាំង​ពិភពលោក៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស