孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បណ្ណាល័យនៃភូមិភាគស្វយ័ត Xizang និង Xinjiang បានផ្សព្វផ្សាយសេវាកម្ម “អានសៀវភៅតាមអនឡាញ”ដោយពេញទំហឹង

2020-04-23 16:54:46 cri

图片默认标题_fororder_云阅读

    ថ្ងៃទី២៣ខែមេសាជាទិវា​អំណាន​ពិភពលោកទី២៥ ។ ​បណ្ណាល័យ​នៅ​ភូមិភាគ​ស្វយ័ត Xizang ដែលឋិតនៅក្រុងឡាសា ភូមិភាគស្វយ័ត Xizang បានបើកធ្វើ​អាជីវកម្ម​ឡើងវិញ​កាលពី​ថ្ងៃទី២១ខែមេសា ។ ​បណ្ណាល័យ​សាធារណៈនេះមានសៀវភៅជាង៤សែនក្បាល សៀវភៅបូរាណជាភាសាជនជាតិ Xizang និងឯកសារភាសាជនជាតិ Xizang លើសពី១៥០០០ ក្បាល ​ហើយ​ជាមធ្យម​មាន​អតិថិជន​ជាង​១សែន​២ម៉ឺននាក់​ទៅអាន​សៀវភៅ​ក្នុង១ឆ្នាំ ។ ​ក្នុងរយៈពេលកើតមាន​ជំងឺឆ្លង បណ្ណាល័យនេះ​បាន​ដាក់ចេញ​សេវាកម្ម​អានសៀវភៅ​តាម​អនឡាញ​ជាច្រើន​ សិស្សានុសិស្ស​អាច​ទទួលបាន​ធនធានសៀវភៅ កសិករនិងអ្នកគង្វាលអាចប្រើទូរស័ព្ទដៃមើលឯកសារដូចជាមរតកវប្បធម៌​អរូបី​និងរបាំ​ប្រជាប្រិយជាដើមដែលរក្សាទុកក្នុងបណ្ណាល័យ ។

    ប្រជាជនដែលស្នាក់នៅក្រុងវូលូមូឈី ភូមិភាគស្វយ័ត​វៃវូអឺ ​Xinjiang​ អាចអានសៀវភៅអេឡិចត្រូនិកចំនួន១២០០០ក្បាល មើលវីដេអូ​ដោយមិន​បង់ថ្លៃ​តាម​អនឡាញ​ដោយ​មិនបាច់​ចេញពីផ្ទះ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស