邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការស្បៀងអាហារនិងកសិកម្មអ.ស.ប.អំពាវនាវឱ្យធានាដល់សន្តិសុខស្បៀងអាហារ

2020-04-23 16:05:56 cri

      អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​អង្គការ​សហប្រជាជាតិ​​បាន​ចេញ​សេចក្តីថ្លែងការណ៍​​មួយ​កាលពី​ថ្ងៃទី ២១ ខែមេសា ​ដើម្បី​​រួមជាមួយ​មូលនិធិ​អភិវឌ្ឍន៍​កសិកម្ម​អន្តរជាតិ ​ធនាគារ​ពិភពលោក ​និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​​ ​អំពាវនាវ​ឱ្យ​បណ្តាប្រទេស​នានា​ធ្វើ​សកម្មភាព​រួម​​ ​ដើម្បី​ធានា​​​កុំ​ឱ្យ​សភាពការណ៍​នៃ​​ការរីករាលដាល​នៃ​ជំងឺ​កូវីដ-19​នា​ពេល​​បច្ចុប្បន្ន​​នេះ ​ក្លាយជា​គំរាមកំហែង​​លើ​សន្តិសុខ​ស្បៀងអាហារ​។

      សេចក្តីថ្លែងការណ៍​​នេះ​បាន​ដាស់តឿន​គ្រប់ប្រទេស​ ជាពិសេស​ប្រទេស​ពាណិជកម្ម​សំខាន់ៗ​ ​ត្រូវ​ធានា​ជាក់លាក់​នូវ​ស្ថិរភាព ​តម្លាភាព ​និង​ភាព​អាចជឿទុកចិត្តបាន​នៃ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​នៃ​ទីផ្សារ​ស្បៀងអាហារ។

      បើតាម​«របាយការណ៍​ស្តីពី​វិបត្តិ​ស្បៀង​សកលលោក»​ដែល​ចេញផ្សាយ​នា​ថ្ងៃដដែល​ឱ្យ​ដឹង​ថា​​​​ក្នុង​ឆ្នាំ ២០២០ នេះ ​ចំនួន​មនុស្ស​ទូទាំង​ពិភពលោក​ដែល​ប្រឈម​នឹង​វិបត្តិ​ខ្វះ​ស្បៀង​យ៉ាង​ធ្ងន់ធ្ងរ​​ប្រហែល​នឹង​កើនដល់​ ​265 ​លាន​នាក់៕​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស