魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អាមេរិករកឃើញករណីឆ្លងជំងឺកូវីដ១៩ដល់ទៅ ៨២ ម៉ឺនករណី លោកត្រាំប្រកាសផ្អាកទទួលជនអន្តោប្រវេសន៍ជាបណ្តោះអាសន្នក្នុងរយៈពេល ៦០ ថ្ងៃ

2020-04-22 15:49:12 cri

    តាមទិន្នន័យ​នៃសកលវិទ្យាល័យ Johns Hopkins អាមេរិក​បានឱ្យ​ដឹងថា គិតត្រឹម​ថ្ងៃទី ២១ ខែមេសា​តាមម៉ោង​ភាគខាងកើត​អាមេរិក ករណីឆ្លង​ជំងឺកូវីដ១៩​នៅអាមេរិក​មានដល់ទៅ ៨២ ម៉ឺនករណី ហើយករណី​ស្លាប់​៤៤២២៨ នាក់ ។

    ថ្ងៃដដែល លោកត្រាំ ប្រធានាធិបតី​អាមេរិក​បានប្រកាសថា អាមេរិក​នឹងផ្អាក​ទទួល​ជនអន្តោប្រវេសន៍​ជាបណ្តោះអាសន្ន​ក្នុងរយៈពេល ៦០ ថ្ងៃ ។ ព្រម​ជាមួយនេះ អាមេរិក​នឹងពន្លឿន​ការបញ្ជូន​ជនអន្តោប្រវេសន៍​ខុសច្បាប់​ត្រឡប់​ទៅវិញ ។

    ថ្ងៃដដែល លោក​Robert Redfield ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​អាមេរិក​បានថ្លែងថា ដោយសារ​រដូវ​ផ្តាសាយ​និង​ជំងឺកូវីដ១៩​កើតឡើង​ផ្ទួនគ្នា វាប្រហែល​នាំមកនូវ​កម្លាំងសម្ពាធ​ដែលមិន​អាច​នឹកស្មានដល់​ចំពោះ​ប្រព័ន្ធ​វេជ្ជសាស្ត្រ​អាមេរិក ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស