魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យអង្គការសុខភាពពិភពលោកថែ្លងថា វីរុសជំងឺកូវីដ ១៩ គឺមានប្រភពដើមពីសត្វព្រៃ ពុំមែនបង្កើតឡើងដោយមនុស្សនៅក្នុងបន្ទប់ពិសោធន៍នោះឡើយ

2020-04-22 16:16:48 cri

    លោកស្រី ​Fadela ​Chaib ​អ្នកនាំពាក្យ​អង្គការ​សុខភាព​ពិភពលោក​បាន​ថ្លែងនៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាប្រចាំ​របស់​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​ក្រុង​ហ្សឺណេវ​ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី ​២១ ​ខែមេសា ​ថា ​អង្គការ​សុខភាព​ពិភពលោក​សម្គាល់​ថា ​ផែ្អកលើ​ភស្តុតាងបច្ចុប្បន្ន​បាន​បង្ហាញថា ​វីរុស​ជំងឺកូវីដ​ ១៩ ​គឺ​មាន​ប្រភព​ដើម​ពី​សត្វព្រៃ ​ពុំ​មែន​ការ​បង្កើត​ឡើង​ដោយ​មនុស្ស​នៅ​ក្នុង​បន្ទប់ពិសោធន៍​នោះ​ឡើយ។​

    ឆ្លើយតប​នឹង​ពាក្យចចាមអារ៉ាម​ស្តីពី​ប្រភពដើម​នៃ​វីរុស​ជំងឺកូវីដ​ ១៩ ​ដែល​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​សារព័ត៌មាន​និង​បណ្តាញ​ទំនាក់ទនង​សង្គម ​លោកស្រី ​Fadela ​Chaib ​បាន​ថែ្លង​ថា ​អង្គការ​សុខភាព​ពិភពលោក​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ការរីករាលដាល​នៃ​ជំងឺនេះ​ ក៏ដូចជា​ពាក្យចចាម​អារ៉ាម​ផងដែរ​។​នាពេល​បច្ចុប្បន្ននេះ ​គ្រប់ភាគី​ទាំងអស់​គួរតែ​ផ្តោតលើ​ការពិត ​តែ​មិន​មែន​ភ័យ​ខ្លាច​នោះទេ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស