马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួង​ការបរទេសចិន​ថ្លែងថា ​ការចោទ​ប្រទេសចិនថា ជាមូលហេតុនៃ​គ្រោះរាំងស្ងួត​នៅប្រទេស​ផ្នែកខាងក្រោម​​ទន្លេ​មេគង្គ​​​គឺគ្មាន​ភស្តុតាងអ្វីទេ​

2020-04-22 16:02:59 cri

 

កាលពី​ថ្ងៃទី​២១ខែមេសា ​លោក ​Gengshuang​ អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​បាន​ថ្លែងថា​ ការចោទ​ប្រទេសចិនថា ជាមូលហេតុនៃ​គ្រោះរាំងស្ងួត​នៅប្រទេស​ផ្នែកខាងក្រោម​​ទន្លេ​មេគង្គ​​​គឺគ្មាន​ភស្តុតាងអ្វីទេ ។

លោក ​Gengshuang​ បានថ្លែងថា ​ក្នុងមួយ​រយៈពេល​កន្លងទៅនេះ​ លេខាធិការដ្ឋាននៃ​គណៈកម្មាធិការ​ទន្លេមេគង្គ​បាន​ប្រកាស​របាយការណ៍​ប្រចាំសប្តាហ៍ស្តី​ពីសភាពការណ៍​ទឹកទន្លេមេគង្គ​បាន​ពិនិត្យ​ពិច័យ​តាមបែប​វិទ្យាសាស្ត្រ​ចំពោះ​គ្រោះ​​រាំងស្ងួតលើកនេះ ។ ​ចាប់ពីខែឧសភា​ឆ្នាំ២០១៩មក​ តំបន់​ភាគច្រើន​តាមដង​ទន្លេឡានឆាង​-មេគង្គបាន​លេចចេញ​សភាពការណ៍​រាំងស្ងួតនិង​ខ្វះទឹកភ្លៀង​ ។ លំហូរ​ទឹក​ទន្លេ​ឡានឆាង​បានត្រឹម​១៣,៥​ភាគរយនៃ​លំហូរ​ទឹក​ដង​ទន្លេឡាន​ឆាង-មេគង្គ​ ដូច្នេះ ​បរិមាណ​ទឹកហូរនៃ​ផ្នែក​ខាងក្រោម​ទន្លេឡានឆាង​​គឺ​រងឥទ្ធិពល​សំខាន់ពី​ការធ្លាក់ភ្លៀង ។

លោក​ Gengshuang ​បានថ្លែង​ទៀតថា​ ចាប់តាំងពី​ឆ្នាំ២០១៩​មក ​ខេត្តយូណាន​ប្រទេសចិន​ក៏បានរង​គ្រោះ​រាំងស្ថួតដ៏​ធ្ងន់ធ្ងរដែរ ។ ​ប៉ុន្តែយ៉ាង​ណាក៏ដោយ​ ភាគីចិន​នៅតែ​បាន​ខិតខំប្រឹងប្រែងអស់​ពីសមត្ថភាពដើម្បី​ធានាបរិមាណ​ទឹកហូរដ៏​សមហេតុផល​នៃទន្លេឡានឆាង​។ បច្ចុប្បន្ននេះ ​ប្រទេសតាម​ដង​ទន្លេមេគង្គ​បានបង្កើត​យន្តការផ្លាស់ប្តូរ​ដ៏ចាស់ទុំ​ ភាគីចិននឹង​រួមជាមួយ​ប្រទេសតាម​ដង​ទន្លេមេគង្គ​ទប់ទល់នឹង​បម្រែបម្រួល​អាកាសធាតុ ​​និង​បញ្ហា​គ្រោះ​​ទឹកជំនន់ ។

អ្នកបកប្រែ:马小青
ប្លុកពិសេស