邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Guterres ថ្កោលទោសយ៉ាងខ្លាំងចំពោះករណីដែលបុគ្គលិកអង្គការសុខភាពពិភពលោកត្រូវបានសម្លាប់ក្នុងដំណើរដឹកជញ្ជូនគំរូវីរុសកូវីដ ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា

2020-04-22 17:20:49 cri

 កាលពី​ថ្ងៃទី​ ២១ ខែ​មេសា​ លោក Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ ដើម្បី​ថ្កោលទោសយ៉ាង​ខ្លាំង​​ចំពោះ​ហេតុការណ៍​វាយប្រហារ​ទៅលើ​រថយន្តដឹកជញ្ជូន​គំរូ​វីរុស​កូវីដ​ ១៩ មួយ​គ្រឿង​របស់​អង្គការ​សុខភាពពិភពលោក​នៅក្នុង​ខេត្ត​ Rakhine ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ថ្ងៃទី​ ២០ ខែ​មេសា​ ។ បុគ្គលិក​ម្នាក់​​នៃ​អង្គការ​សុខភាព​ពិភពលោក​ត្រូវ​បាន​សម្លាប់ និង​មន្ត្រី​រដ្ឋាភិបាល​​មីយ៉ាន់ម៉ា​ម្នាក់​​ទៀត​ត្រូវរង​របួស​នៅក្នុង​ហេតុការណ៍វាយប្រហារ​លើកនេះ​ ។ លោក​  Guterres បាន​អំពាវនាវ​ឱ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​គ្រប់ជ្រុងជ្រោយ​ប្រកប​ដោយ​តម្លាភាព​ចំពោះ​ហេតុការណ៍នេះ​ ព្រមទាំង​ផ្តន្ទាទោស​តាម​ច្បាប់​ចំពោះជន​បង្ក ​​ ។

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស