魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងថ្លែងថា ក្មេងៗត្រូវតែមានស្មារតីប្រកបដោយគុណធម៌និងរាងកាយរឹងមាំ

2020-04-22 16:11:46 cri

 

图片默认标题_fororder_6

កាលពី​ព្រឹក​ថ្ងៃទី ២១ ខែមេសា លោកស៊ីជីនភីង អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​បានអញ្ជើញ​ចុះត្រួតពិនិត្យ​ការងារ​នៅឃុំឡាវស៊ាន​នៃស្រុក​ភីងលី​ក្រុងអានខាង ។

    ពេលទៅដល់​សាលាបឋមសិក្សា​ក្នុងឃុំ លោកស៊ីជីនភីង​បាន​សួរនាំពី​សភាពការណ៍​រៀនសូត្រ​និង​រស់នៅ​របស់​ក្មេងៗ​ដោយ​ភាពស្និទ្ធស្នាល ។ លោកស៊ីជីនភីង​បានថ្លែងថា បច្ចុប្បន្ន​មានក្មេងៗ​ជាច្រើន​សុទ្ធតែបាន​ពាក់វ៉ែនតា ខ្ញុំ​ព្រួយបារម្ភ​ចំពោះ​រឿងនេះ ។ ឯសុខភាព​រាងកាយ ក៏បាន​ថយចុះបន្តិច​ដែរ​ដោយសារ​ខ្វះ​លំហាត់ប្រាណ ។ យើងត្រូវតែ​មាន​ស្មារតី​ប្រកបដោយ​គុណធម៌​និងមាន​រាងកាយ​រឹងមាំ ។ ចង់បាន​សុខភាព​រឹងមាំ​គឺត្រូវតែ​ហាត់ប្រាណ ៕

图片默认标题_fororder_7

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស