邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការឃោសនាបំប៉ោងព័ត៌មានស្តីពីមន្ទីរស្រាវជ្រាវអំពីវីរុសនៅក្រុងវូហានពីសំណាក់អាមេរិកគឺជារឿងមិនពិតនិងគួរឱ្យអស់សំណើច

2020-04-22 17:22:18 cri

កាលពី​ពេល​ថ្មី​ៗកន្លងទៅនេះ​ ប្រព័ន្ធផ្សព្វផ្សាយ​ Fox News របស់​អាមេរិក​តែងតែមានការ​​ចោទប្រកាន់​ចំពោះ​មន្ទីរស្រាវជ្រាវ​ពី​វីរុសនៅ​​ក្រុង​វូហាន​ ប៉ុន្តែ​មិន​បាន​បង្ហាញពី​​ភស្តុតាង​អ្វី​ទាល់​តែ​សោះ​ ។

 តាម​ពិត​ មន្ទីរស្រាវជ្រាវ​ពី​វីរុស​នៅ​ក្រុង​វូហាន​មាន​កិច្ច​សហប្រិតបត្តិការ​ផ្នែកសិក្សា​ស្រាវជ្រាវ​តាម​បែប​វិទ្យាសាស្ត្រ​យ៉ាង​ជិត​ស្និទ្ធជាមួយ​និង​មជ្ឈដ្ឋាន​វិទ្យាសាស្ត្ររបស់​​អាមេរិក​និង​បារាំង​ជាដើម ។

អ្នក​ទទួលខុសត្រូវ​នៃ​បន្ទប់​ពិសោធន៍​ Galveston ជាតិ​អាមេរិក​ ដែល​ជា​ស្ថាប័ន​សិក្សា​ស្រាវ​ជ្រាវ​ជំងឺ​ឆ្លង​នាំមុខ​គេ​លើ​ផ្ទៃ​អន្តជាតិ​បាន​ថ្លែង​ថា​ បន្ទប់​ពិសោធន៍​នៃ​មន្ទីរ​ស្រាវជ្រាវអំពី​​វីរុសនៅ​​​ក្រុង​វូហាន​គឺ​ដូច​គ្នា​នឹង​បន្ទប់​ពិសោធន៍​ជាតិ​របស់​អឺរ៉ុ​ប​និង​អាមេរិកដែរ​​ សុទ្ធតែ​មាន​ការ​គ្រប់​គ្រង​យ៉ាង​តឹងរ៉ឹងបំផុត​​​ ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ BBC អង់គ្លេស​បានចេញផ្សាយ​អត្ថបទ​មួយ​កាលពី​ពេល​ថ្មីៗកន្លងទៅនេះ​ថា​ មជ្ឈដ្ឋាន​វិទ្យាសាស្ត្រ​អន្តរជាតិ​មាន​ទំនុក​ចិត្ត​និង​ទទួល​ស្គាល់​ចំពោះ​លក្ខណៈវិទ្យាសាស្ត្រ​និង​លក្ខណៈសន្តិសុខក្នុង​ការ​គ្រប់គ្រង​មន្ទីរ​ស្រាវជ្រាវ​អំពី​វីរុស​នៅ​ក្រុង​វូហាន​ ។ “ រហូត​ដល់​ពេល​បច្ចុប្បន្ននេះ​ គ្មាន​ភស្តុតាង​ណា​មួយ​អាច​បញ្ជាក់​ថា​ វីរុស​កូវីដ​ ១៩ គឺ​ធ្លាយ​​ចេញមកពី​​មន្ទីរ​ស្រាវជ្រាវ​អំពី​វីរុសនៅ​​ក្រុងវូហាន​ឬ​ក៏​បន្ទប់​ពិសោធន៍​វីរុស​ផ្សេង​ទៀត​នោះ​ទេ​​ ។ “

បន្ទាប់ពី​ផ្ទុះ​ជំងឺ​កូវីដ​​ ១៩ មក​​ មន្ទីរ​ស្រាវជ្រាវអំពី​​វីរុសនៅ​​ក្រុង​វូហាន​បាន​ខិតខំប្រឹង​ប្រែងធ្វើការ​ស្រាវជ្រាវ​ពីវីរុស​​​ជានិច្ច​ ។ ក្នុង​នាម​ជា​ស្ថាប័ន​មួយ​ក្នុង​ចំណោម​ស្ថាប័នឯកទេស​​ខាង​សិក្សា​ស្រាវជ្រាវ​អំពី​វីរុស​ចំនួន​ ៣ របស់​ប្រទេសចិន​​ មន្ទីរ​សា្រវជ្រាវអំពី​វីរុសនៅ​​ក្រុងវូហាន​បាន​បើក​ចំហ​នូវ​លំដាប់​ហ្សែន​នៃ​វីរុសកូវីដ​ ១៩ ​ចំពោះ​អង្គការ​សុខភាពពិភពលោក​ បានបង្កើត​ជា​​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​សម្រាប់​ការ​រក​វិធានការ​ធ្វើ​តេស្ត​ដំណាក់​កាល​ដំបូង​  ​​ព្រមទាំង​ការ​ស្រាវ​ជ្រាវ​និង​ផលិត​​វ៉ាក់សាំង​សម្រាប់​បណ្តា​ប្រទេស​នានា​លើពិភពលោក ។

ប្រភព​ដើម​នៃ​វីរុស​ជា​បញ្ហា​វិទ្យា​សាស្ត្រ​យ៉ាង​ម៉ឺង​ម៉ាត់​​មួយ​ ។ មន្ត្រី​នៃអង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​កាលពី​ពេល​ថ្មីៗនេះ​ថា​ បើសិន​ជា​អាមេរិក​ចង់​ស្វែងរក​ប្រភពដើម​នៃ​វីរុស​តាម​បែប​វិទ្យាសាស្ត្រ​មែន​ នោះ​អាច​សហការ​ជាមួយ​ប្រទេសចិន​ដើម្បីធ្វើការ​ស៊ើប​អង្កេតនិង​សិក្សា​ស្រាវជ្រាវ​​​រួម​ ។

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស