魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ធនាគារគំនិតនិងប្រព័ន្ធសារព័ត៌មាននៃប្រទេសចិនរួមគ្នាបញ្ចប់ការតាក់តែង《របាយការណ៍ស្តីពីការអនុវត្តរបស់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ 》

2020-04-22 16:24:36 cri

    

图片默认标题_fororder_中国智库和媒体联合完成报告

   《របាយការណ៍​ស្តីពី​ការ​អនុវត្ត​របស់​ប្រទេស​ចិន​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ​》​ត្រូវ​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី ​២១ ​ខែមេសា។​របាយការណ៍នេះ​ចែកចេញ​ជា ​៦ ​ជំពូក​ដោយ​បូក​សរុប​នូវ​ការអនុវត្ត​ជាក់ស្តែង​របស់​ប្រទេស​ចិន​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​នេះ​និង​រៀប​រាប់​ឡើង​វិញ​នូវ​វិធានការ​ប្រយុទ្ធប្រឆាំង​នឹង​បញ្ហា​សុខភាព​សាធារណៈ​របស់​ប្រទេស​ចិន ​ព្រម​ទាំង​មធ្យោបាយ​ទប់ស្កាត់​វិធី​ចម្លង​នៃ​វីរុសនេះ​ដោយ​រំពឹងថា ​នឹង​ចាប់ដៃ​គ្នា​ជាមួយ​សហគមន៍​អន្តរជាតិ​ដើម្បី​ឆ្លើយតប​នឹង​ការគំរាមកំហែង​និង​បញ្ហាប្រឈម​រួម​និង​រួមគ្នា​ការពារ​សន្តិសុខ​សុខាភិបាល​សាធារណៈ​ទូទាំង​ពិភពលោក៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស