邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគជាវីដេអូឃ្លីបនៃCGTN « Is China to blame for the COVID-19 pandemic?/ តើប្រទេសចិនត្រូវទទួលខុសត្រូវក្នុងករណីផ្ទុះជំងឺកូវីដ19ឬ? »

2020-04-22 18:27:08 cri

      កាលពី​ថ្ងៃទី ២១ ខែមេសា  ​ប៉ូស្តិ៍ទូរទស្សន៍ CGTN​ ​បាន​បង្ហោះ​​​វីដេអូ​ឃ្លីប​មួយ​ក្រោម​ចំណងជើងថា​  « Is China to blame for the COVID-19 pandemic? /   តើប្រទេសចិនត្រូវ​ទទួលខុសត្រូវ​ក្នុង​​ករណី​ផ្ទុះ​ជំងឺ​កូវីដ19​ឬ? » ។ ​

LINK

 

វីដេអូ​​​នេះ​បាន​រៀប​រាប់​យ៉ាង​ច្បាស់​នូវ​​ពេលវេលា​នៃ​ការផ្ទុះ​​​​ជំងឺ​​កូវីដ-19 ​​​​​បង្ហាញ​ឱ្យ​ឃើញថា ​ស្របពេលដែល​​ចិន​បាន​ប្រមូល​កម្លាំង​ទូទាំងប្រទេស​ខិតខំ​ប្រយុទ្ធប្រឆាំងនឹង​ជំងឺឆ្លង ​សហរដ្ឋអាមេរិក​​បាន​ត្រឹម​ចាត់​ទុក​ថា​​នេះ​​ជា​«បញ្ហារបស់​ចិន​»តែ​ប៉ុណ្ណោះ​ ​មាន​ចេតនា​​ធ្វេសប្រហែស​​​នូវ​ភាព​ធ្ងន់ធ្ងរ​នៃជំងឺឆ្លង។ ​វីដេអូ​នេះ​បាន​បញ្ជាក់​ទៀតថា  ​​ចាប់ពី​ជំងឺ​កូវីដ19​បាន​រីករាលដាល​ក្នុង​ពិភពលោក​មក   ​​តែងតែ​ស្តាប់​ឮ​​សំឡេងដែល​អះអាង​​ថា​ ​ប្រទេសចិន​«ត្រូវ​ទទួល​ខុសត្រូវ​» ​ចំពោះ​ករណីនេះ​ ​ជាពិសេស​គឺ​ពួកប្រឆាំង​ចិន​នៅ​​សហរដ្ឋ​អាមេរិក​។ ​ក៏ប៉ុន្តែ ​ទោះបីជា​អង្គការសុខភាព​ពិភពលោក​​និង​ប្រទេសចិន​បាន​ខំ​ព្រមាន​ម្តង​ហើយ​ម្តង​ទៀត​ក្តី ​ក៏​​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​មិនដែល​​អើពើ​និង​​មិន​​ចាត់វិធានការ​ជា​បន្ទាន់​​ទេ ​​ ​ដែល​បាន​បណ្តាល​ឱ្យ​ជំងឺ​នេះ​​រីករាលដាល​យ៉ាង​​ខ្លាំង​ក្នុង​ប្រទេស​ខ្លួន​​ស្ទើរ​តែ​​គ្រប់គ្រង​មិន​បាន​  ​តែ​បែរជា​មក​​ថ្កោលទោស​​ចិន​​ទៅវិញ។ ​​គួរបញ្ជាក់​ថា  ​​មន្ត្រី​និង​ប្រព័ន្ធ​សារព័ត៌មាន​ដែល​​លើកឡើង​​ថា​ចិន​​ត្រូវ​ទទួល​ខុសត្រូវ​ ​តាមពិតគឺ​ជា​អ្នកដែល​ធ្វេស​ប្រហែស​​មិន​អើពើ​ពី​​​ជំងឺ​ឆ្លង​តាំង​ពី​ដំបូង​មក​ម្ល៉េះ​៕​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស