邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញឥណ្ឌាថែ្លងថា សេដ្ឋកិច្ចចិននៅតែជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចពិភពលោក

2020-04-21 14:52:02 cri

    នាពេល​ថ្មីៗនេះ ​រដ្ឋបាលជាតិ​ស្ថិតិ​ចិន​បាន​ប្រកាស​ទិន្នន័យ​សេដ្ឋកិច្ច​សម្រាប់​ត្រីមាស​ទីមួយ​ក្នុង​ឆ្នាំនេះ។​លោក ​Prasoon ​Sharma ​នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អំពី​ប្រទេស​ចិន​នៃ​ធនាគារ​គំនិត ​Global ​នៃ​ប្រទេស​ឥណ្ឌា​បាន​ថែ្លងថា ​សេដ្ឋកិច្ចចិន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ងើប​ឡើង​វិញ​ដែល​បង្ហាញពី​និន្នាការ​ល្អ​ប្រសើរ​លើ​គ្រប់វិស័យ ​ហើយ​ប្រទេសចិន​នៅតែ​ចូល​រួម​ចំណែក​សំខាន់​ដល់​កំណើន​សេដ្ឋកិច្ច​ពិភពលោក។​ខាន់

    លោក ​Prasoon ​Sharma ​បាន​លើកឡើងថា ​ទោះបី​អត្រា​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅក្នុង​ត្រីមាស​ទី ​១ ​ដោយ​សារ​រង​ផលប៉ះពាល់​ពី​ការរីករាល​ដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ក៏ដោយ​​ប៉ុន្តែ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​នៅតែ​ដាក់​ចំណាត់ថ្នាក់​អត្រា​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ក្នុងឆ្នាំ ​២០២១ ​ឱ្យ​ស្ថិត​នៅ​ជួរមុខ​នៃ​ពិភពលោក​ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​ជំនឿចិត្ត​របស់​ពិភពលោក​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ចិន៕​

អ្នកបកប្រែ:邓倩
ប្លុកពិសេស