马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកព្រមានថា ​ប្រសិនបើគ្មានសាមគ្គីភាពក្នុងស្រុកនិងរវាង​ប្រទេស​និង​ប្រទេស​ ​នោះ​ខណៈពេលដ៏​អាក្រក់បំផុតនឹងមកដល់ក្នុងពេលឆាប់ៗ

2020-04-21 15:25:10 cri

 

កាលពីថ្ងៃ​ទី២០ខែមេសា ​លោកTedrosអគ្គនាយកនៃ​អង្គការសុខភាពពិភព​លោក​បាន​ចេញសារ​ព្រមាននៅ​ទី​ក្រុងហ្សឺណែវថា ​ការ​ខ្វះ​សាមគ្គីភាព​លើ​ទូទាំង​ពិភពលោក​កំពុង​ជំរុញ​ការ​រីករាលដាលនៃជំងឺកូវីដ១៩។ប្រសិនបើមិនសាមគ្គីគ្នា ​នោះ ​ខណៈពេល​ដ៏​អាក្រក់បំផុត​នឹង​មក​ដល់ក្នុងពេល​ឆាប់ៗ។

លោកTedrosបន្តថា ​វីរុសកូវីដ១៩ជាវីរុសម្យ៉ាងដែលមានគ្រោះថ្នាក់បំផុត។ហេតុនេះ​កុំយកវីរុស​នេះ​ជាឱកាស​សម្រាប់ធ្វើ​បដិបក្ខគ្នានិងបម្រើ​ប្រយោជន៍​នយោបាយ ​ធ្វើយ៉ាងនេះមានគ្រោះ​ថ្នាក់ណាស់។

តាមស្ថិតិនៃអង្គការសុខភាពពិភព​លោកឃើញថា ​រហូតដល់ថ្ងៃទី២០ខែមេសា ​ករណី​ឆ្លងវីរុសកូវីដ១៩លើពិភពលោក​លើសពី​២លាន៣សែនករណី ​ករណីស្លាប់លើសពី១សែន៥ម៉ឺន៧​ពាន់នាក់។

អ្នកបកប្រែ:马小青
ប្លុកពិសេស