邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ថា ការបន្ធូរវិធានការគ្រប់គ្រងមិនមានន័យថាការរាតត្បាតនៃជំងឺកូវីដ19បានបញ្ចប់នោះទេ

2020-04-21 16:57:55 cri

       អង្គការសុខភាពពិភពលោក​បាន​រំលឹក​ជាថ្មី​ម្តងទៀត​នៅ​ថ្ងៃ​ទី ២០ ខែមេសាថា ​ទោះបីជាប្រទេសមួយចំនួន​មានផែនការ​បន្ធូរ​វិធានការ​​គ្រប់គ្រង​និង​​បង្ការ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ19​ក្តី ក៏ប៉ុន្តែ ​ការនេះ​មិន​មាន​ន័យថា​ ​ជំងឺឆ្លងនេះបានបញ្ចប់​នោះទេ។ ​មនុស្សគ្រប់រូប ​ ​សហគមន៍ ​និង​រដ្ឋាភិបាល​​​ត្រូវ​បន្ត​ខិតខំ​ទប់ស្កាត់​និង​គ្រប់គ្រង​ជំងឺ​​ឆ្លង​ដ៏​សាហាវ​​មួយនេះ​តទៅទៀត​ ។​

      អង្គការ​សុខភាពពិភពលោក​បាន​អំពាវនាវ​ថា ​គ្រប់ប្រទេស​ចាំបាច់​ត្រូវ​​​បន្ត​ខិតខំ​តាមដាន​ស្វែងរក ​ធ្វើតេស្ត ​​ ដាក់​ឱ្យ​នៅដាច់ដោយឡែក​ ថែទាំ​ព្យាបាល​​ករណី​​ឆ្លង​​នីមួយៗ ​ព្រមទាំង​បន្ត​តាមដាន​រាល់​អ្នកប៉ះពាល់​ផ្ទាល់​ផងដែរ។​

អ្នកបកប្រែ:邓倩
ប្លុកពិសេស