ដោយរងឥទ្ធិពលពីជំងឺកូវីដ-19 ផលិតផលក្នុងស្រុកសរុប( GDP)ប្រចាំត្រីមាសទីមួយឆ្នាំ2020របស់ប្រទេសចិនបានធ្លាក់ចុះ 6.8% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ។ គណៈកម្មាធិការជាតិកំណែទម្រង់និងអភិវឌ្ឍន៍ចិនបានបើកសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២០ ខែមេសា ដើម្បីឆ្លើយតបសំណួរជាចំណុចក្តៅអំពីការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចចិន។
មន្ត្រីពាក់ព័ន្ធបានថ្លែងថា ឥទ្ធិពលនៃជំងឺឆ្លងជាលក្ខណៈដំណាក់កាល ។ មូលដ្ឋានគ្រឹះដែលសេដ្ឋកិច្ចចិនមានការអភិវឌ្ឍន៍ល្អគឺមិនដែលកែប្រែនោះទេ។ នៅជំហានបន្ទាប់ ប្រទេសចិននឹងអនុវត្តនយោបាយនិងវិធានការកាន់តែច្រើននិងកាន់តែខ្លាំងក្នុងវិស័យហិរញ្ញវត្ថុ ការវិនិយោគទុន ការប្រើប្រាស់ ការផ្តល់ឱកាសការងារ ជាដើម ។ ព្រមជាមួយនេះ សហគ្រាសទុនបរទេសកំពុងដំណើរការផលិតកម្មដូចធម្មតាឡើងវិញ គម្រោងថ្មីដែលបណ្តាក់ទុនដោយបរទេសជិតនឹងចាប់ផ្តើមសាងសង់ ទាំងនេះសុទ្ធតែបង្ហាញឱ្យឃើញយ៉ាងពេញលេញថា បរិស្ថានវិនិយោគក្នុងប្រទេសចិនមានស្ថិរភាពនិងមានភាពរឹងមាំ។
សន្និសីទនេះក៏បានបង្ហាញពីការកសាងហេដ្ឋរចនាសម្ព័ន្ធបែបថ្មីរបស់ចិន ពោលគឺនឹងចាត់ទុកបណ្តាញអ៊ីនធឺណេតព័ត៌មានជាមូលដ្ឋាន ផ្តល់ជូនសេវាកម្មឌីជីថល ឆ្លាតវៃ ច្នៃប្រឌិតថ្មីនិងបរិយាប័ន្នជាដើម ដើម្បីជំរុញឱ្យសេដ្ឋកិច្ចអភិវឌ្ឍដោយមានគុណភាពខ្ពស់៕