李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនច្រានចោលពាក្យសម្តីដែលថា វីរុសកូវីដ ១៩ មានប្រភពដើមពីបន្ទប់ពិសោធន៍

2020-04-21 15:58:42 cri

  ​ជុំវិញ​ករណី​ដែលមន្ត្រី​អាមេរិក​បានចោទ​ប្រកាន់​ជា​ច្រើន​ដង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ វីរុស​កូវីដ​ ១៩ មាន​ប្រភព​ដើម​​ពី​មន្ទីរ​ស្រាវជ្រាវ​វីរុស​ក្រុង​វូហាន​ លោក​ Geng Shuang អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ឆ្លើយ​តប​កាលពី​ថ្ងៃទី​ ២០ ខែមេសា​ថា​ បញ្ហា​ប្រភព​ដើមនៃ​​វីរុស​កូវីដ​ ១៩ ជា​បញ្ហា​វិទ្យាសាស្ត្រ​ មិន​ត្រូវ​យក​ទៅ​ពាក់ព័ន្ធ​ជាមួយ​នយោបាយ​ឡើយ​ ។​ ​ការ​ចោទ​ប្រកាន់របស់​ភាគី​អាមេរិក​គឺ​គ្មាន​ភស្តុតាងនិង​តក្កវិជ្ជាទាល់​តែ​សោះ​ ។ ភាគី​ចិន​សង្ឃឹម​ថា​ បុគ្គលិក​អាមេរិក​មួយ​ចំនួន​អាច​គោរព​តាម​ការ​ពិត​បែប​វិទ្យាសាស្ត្រ​និង​គោរព​តាមមតិ​​សាធារណៈ​អន្តរជាតិ​ ។

       លោក Geng Shuang បាន​ថ្លែង​ថា​ បច្ចុប្បន្ននេះ​ ជំងឺ​កូវីដ​ ១៩ នៅ​តែ​បន្ត​​រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​លើ​សកលលោក​ដដែល​ ។ ភាគី​ចិន​រីក​រាយ​ក្នុង​ការ​បន្ត​បង្កើន​កិច្ច​សហប្រតិបត្តិការ​អំពីការ​បង្ការ​ជំងឺ​ឆ្លង​ជាមួយ​សហគមន៍​អន្តរជាតិ​ ដើម្បី​រួ​ម​ចំណែក​យ៉ាង​សកម្ម​​​ក្នុង​ការ​គាំពារ​ផលប្រយោជន៍​របស់​ប្រជាជន​លើ​ពិភពលោក​និង​សន្តិសុខ​​ផ្នែក​សុខាភិបាល​សាធារណៈជា​សកល ​ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស