邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្ថាប័នជាច្រើនរបស់ប្រទេសចិនចាត់វិធានការរួមដើម្បីបង្ការនិងគ្រប់គ្រងតាមផ្លូវច្បាប់នូវការរាតត្បាតនៃជំងឺកូវីដ ១៩ ដែលនាំចូលពីបរទេស

2020-04-21 15:58:47 cri

    កាលពី​ថៃ្ងទី​ ២០​ ខែមេសា ​សន្និសីទ​សារព័ត៌មាន​នៃ​ក្រុមការងារ​យន្តការ​បង្ការ​និង​គ្រប់គ្រង​រួម​នូវ​ជំងឺកូវីដ​ ១៩ ​របស់​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋចិន​បាន​បង្ហាញ​អំពី​ស្ថានភាព​នៃ​បង្ការ​និង​គ្រប់គ្រង​តាមផ្លូវច្បាប់​នូវការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ​ដែល​នាំចូល​ពី​បរទេស​។​នាពេល​បច្ចុប្បន្ននេះ ​សម្ពាធ​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​ឆ្លង​ដែល​នាំចូល​ពី​ក្រៅប្រទេស​របស់​ប្រទេស​ចិន​កំពុង​កើនឡើង។​អ្នកទទួលខុសត្រូវ​នៃ​គណៈកម្មាធិការ​សុខាភិបាល​ជាតិ​នៃ​ប្រទេសចិន ​អគ្គនាយកដ្ឋាន​គយ​និង​អគ្គនាយដ្ឋាន​អន្តោប្រវេសន៍ជាតិ​ចិន​ជាដើម​បាន​ថែ្លងនៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ​ស្ថាប័ន​ជាច្រើន​នឹង​រួមគ្នា​ចាត់វិធានការ​ដើម្បី​បង្ការ​និង​គ្រប់គ្រង​តាមផ្លូវច្បាប់​នូវ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ​ដែល​នាំចូល​ពី​បរទេស​។​

    ក្នុងចំណោមនោះ ​ការងារ​បង្ការ​និង​គ្រប់គ្រង​ការរីករាលដាល​នៃ​ជំងឺឆ្លង​តាមព្រំដែន​នឹង​បង្កើត​ការស្រាវជ្រាវ​និង​វិភាគ​ព័ត៌មាន ​យន្តការ​វាយតម្លៃ​ហានិភ័យ ​ការគ្រប់គ្រង​អ្នកដំណើរ​ចូល​ក្នុង​ព្រំដែន​យ៉ាង​តឹងរ៉ឹង​និង​ពង្រឹង​ការគ្រប់គ្រង​និង​យាម​ល្បាត​តាមព្រំដែន​ជាដើម​៕​

អ្នកបកប្រែ:邓倩
ប្លុកពិសេស