邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគ៖ អ្នកនយោបាយអាមេរិកចាត់ទុកអ្នកស្លាប់បាត់បង់ជីវិតជាឧបករណ៍នយោបាយ វាពិតជាគ្មានគុណធម៌ក្នុងខ្លួនទេ

2020-04-21 16:54:00 cri

    អ្នកផង​ទាំងពួង​បានមើល​ឃើញថា ទន្ទឹមនឹង​ការរាតត្បាត​នៃជំងឺកូវីដ១៩​នៅអាមេរិក​កាន់តែ​ធ្ងន់ធ្ងរ ហើយ​ប្រជាជន​កាន់តែ​មិនពេញចិត្ត​ចំពោះ​រដ្ឋាភិបាល ចាប់ពីមន្ត្រី​ជាន់ខ្ពស់​នៃសេតវិមាន​ដល់​សមាជិកសភា ចាប់ពីមន្ត្រី​អង្គការ​ស៊ើបការណ៍​ដល់​មន្ត្រី​ក្រសួង​ការពារ​ជាតិ សុទ្ធតែបាន​វាយប្រហារ​ម្តងហើយ​ម្តងទៀត​ដោយ​ការមួលបង្កាច់​ប្រទេសចិន ប៉ុនប៉ង​ទម្លាក់​ទំនួលខុសត្រូវ​របស់ខ្លួន​ដែល​ខ្វះសមត្ថភាព​ទប់ទល់​ជំងឺកូវីដ១៩ ។ បច្ចុប្បន្ន អ្នកនយោបាយ​មួយចំនួន​នៃអាមេរិក​បែរជា​ចាត់ទុក​អ្នកបាត់បង់ជីវិត​ជាឧបករណ៍​នយោបាយ ប្រឌិត​ពាក្យកុហក​ដែលថា​អ្នកស្លាប់​ដោយសារ​ជំងឺកូវីដ១៩​នៃប្រទេសចិន​ច្រើនជាង​អាមេរិក ។

    អ្នកបាត់​បង់ជីវិត​គ្រប់រូប​ដោយសារ​ការរាតត្បាត​ជំងឺកូវីដ១៩​លើកនេះ​សុទ្ធតែជា​រឿងអភ័ព្វ​និង​គួរឱ្យ​សោកសង្រេង ។ អ្នកនយោបាយ​ចាត់ទុក​អ្នកបាត់បង់​ជីវិត​ជាឧបករណ៍​នយោបាយ វាបាន​បាត់បង់​គុណធម៌​ទាំងស្រុង ។

    ការកែតម្រូវ​ទិន្នន័យ​នៃករណីជំងឺឆ្លង​គឺជា​ទង្វើធម្មតា​លើផ្ទៃអន្តរជាតិ ។ លោកស្រី​Maria van kerkhove ប្រធាន​ផ្នែក​បច្ចេកទេស​នៃកម្មវិធី​សុខាភិបាល​បន្ទាន់នៃអង្គការ​សុខភាពពិភពលោក​បានថ្លែងថា ក្នុងអំឡុងពេល​ផ្ទុះ​ជំងឺ​ពិតជា​ពិបាក​បញ្ចូល​តួលេខ​ដោយត្រឹមត្រូវ តាម​ការព្យាករណ៍ ប្រទេសជាច្រើន​សុទ្ធតែត្រូវការ​កែតម្រូវ​ទិន្នន័យ​របស់ខ្លួន ។

    លទ្ធផល​សិក្សា​ស្រាវជ្រាវ​មួយ​នៃទស្សនាវដ្តី​វិទ្យាសាស្ត្រ​នាចុងខែ​មីនា​បានបង្ហាញថា ដោយសារបាន​ចាត់វិធានការ​ដ៏មាន​ប្រសិទ្ធភាព​និង​បានបង់តម្លៃ​ដ៏ធំធេង ទើប​ប្រទេសចិន​បាន​កាត់បន្ថយ​អត្រាស្លាប់​នៅក្រោម​កម្រិត​ព្យាករណ៍ ។

    រក្សា​ភាពស្ងៀមស្ងាត់​លើបញ្ហា​គន្លឹះ​ដែល​ពាក់ព័ន្ធ​អាយុជីវិត​ប្រជាជន តែព្យាយាម​អួតអាង​បំប៉ោង​យ៉ាងខ្លាំង​នូវពាក្យកុហក ប្រហែល​នេះជា​មូលហេតុដើម​នៃភាពបរាជ័យ​របស់​អាមេរិក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ១៩ ។ ប្រសិនបើ​បន្តយក​ជំងឺកូវីដ១៩​ទៅផ្សាភ្ជាប់​ជាមួយ​នយោបាយ វានឹងជា​ក្តីទុក្ខ​ដ៏ធំបំផុត​របស់​ប្រជាជន​អាមេរិក ៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស