李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននឹងរួមចំណែកក្នុងការគាំពារសន្តិសុខស្បៀងអាហារលើពិភពលោកស្របនឹងពេលធានាសន្តិសុខស្បៀងអាហារនៃប្រទេសខ្លួន

2020-04-21 15:59:38 cri

   ខណៈពេល​ជំងឺ​កូវីដ​ ១៩បានប៉ះពាល់​ដល់​សន្តិសុខ​ស្បៀងអាហារ​និង​ពាណិជ្ជកម្ម​កសិផល​លើពិភពលោក​ សន្និបាត​ស្តីពីទស្សនវិស័យនៃ​កសិកម្ម​ចិន​ឆ្នាំ​២០២០ បាន​ប្រារព្ធ​ឡើង​តាមប្រព័ន្ធ​​វីដេអូខុន​ហ្វឺ​រិន​កាលពី​ថ្ងៃទី​ ២០ ខែ​មេសា ។

​ថ្លែង​ក្នុង​សន្និបាតលោក Han Changfu រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ចិន​បានបញ្ជាក់​ថា​  ​​​​​​​​​ប្រទេស​ចិន​មាន​សមត្ថភាព​គ្រប់គ្រាន់​​​    ​​​​​ដើម្បី​ធានា​​សន្តិសុខ​ស្បៀង​អាហារ​និង​ការ​ផ្គត់​ផ្គង់​​កសិផលសំខាន់​ៗ​ ស្របពេល​ជាមួយ​គ្នា​នេះ​ក៏​នឹង​រួម​ចំណែក​យ៉ាងសកម្ម​ដល់​សន្តិសុខ​ស្បៀង​អាហារ​លើពិភពលោក​ផងដែរ ។

លោក​ Qu Dongyu ប្រធាន​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​​សហប្រជាជាតិ​បាន​ថ្លែង​ថា​ ជំងឺ​កូវីដ​ ១៩ ជា​វិបត្តិ​សកល​មួយ​លើក​ ដូច្នេះ​ត្រូវ​មានការ​ឆ្លើយ​តបជាលក្ខណៈសកល ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស