孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បន្ទប់ពិសោធន៍នៃមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់សហរដ្ឋអាមេរិករងការបំពុលបណ្តាលឱ្យថ្នាំធ្វើតេស្តបាត់ប្រសិទ្ធភាពទេ ការងារធ្វើតេស្តវីរុសត្រូវពន្យារពេលរាប់សប្តាហ៍

2020-04-20 15:44:58 cri

    តាម​ការផ្សាយនៃ​កាសែត​The ​Washington ​Post នៅ​ចុងសប្តាហ៍មុន​ឱ្យដឹងថា ​បញ្ហា​បំពុលនៃ​បន្ទប់​ពិសោធន៍​នៃ​មជ្ឈមណ្ឌល​បង្ការនិង​គ្រប់គ្រង​ជំងឺឆ្លង​របស់​សហរដ្ឋអាមេរិក​ដែល​ហៅកាត់ថា ​CDC ​បណ្តាលឱ្យ​អង្គភាពនេះ​មិនអាច​ស្រាវជ្រាវនិង​អភិវឌ្ឍន៍​ឧបករណ៍​ធ្វើតេស្ត​រក​វីរុសជំងឺ ​COVID-19 ​យ៉ាងឆាប់​រហ័សនោះទេ ​ហើយ​បណ្តាលឱ្យ​ការងារ​ធ្វើ​តេស្ត​រក​វីរុសជំងឺ ​COVID-19 ​នៅទូទាំង​សហរដ្ឋអាមេរិក​ត្រូវពន្យារពេល ។

    នាយកដ្ឋាន​គ្រប់គ្រង​គ្រឿង​ឧបភោគ​បរិភោគ​​និង​ឱសថ​របស់​សហរដ្ឋអាមេរិក​សម្គាល់ថា ​មជ្ឈមណ្ឌល​បង្ការនិង​គ្រប់គ្រង​ជំងឺឆ្លង​របស់​សហរដ្ឋអាមេរិក​បានល្មើស​នឹង​ការកំណត់​ខាង​ផលិតកម្ម​របស់ខ្លួន ​ការបំពុល​ប្រហែល​បានកើតក្នុង​ដំណើរ​ធ្វើ​ផលិតកម្ម ។

    លោក​ James​ Le Duc​ អ្នកជំនាញ​ខាងវីរុស ​អតីត​មន្ត្រី​ CDC ​ដែល​បច្ចុប្បន្ន​ជាប្រធាន​​​បន្ទប់​ពិសោធន៍​ជាតិ​ Galveston ​នៃរដ្ឋ Texas ​បានថ្លែងថា ​ឮថា​ការធ្វើតេស្ត​មិនបាន​ជោគជ័យ​ លោកក៏​ពិបាកចិត្ត​និងអៀនខ្មាស​ណាស់​ ។ នេះជា​រឿងអាស្រូវ​ដ៏ធំមួយ​នៃអង្គភាព​ CDC ​ដែលនឹង​មានឥទ្ធិពល​បំផ្លាញ​នូវ​អ្វីៗ​ទាំងអស់​របស់​សហរដ្ឋអាមេរិក ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស