孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិកថ្លែងថា អ្នកស្លាប់ដោយសារឆ្លងជំងឺ COVID-19 នៅសហរដ្ឋអាមេរិកកើនលើសពី៤ម៉ឺននាក់ហើយ

2020-04-20 16:12:13 cri

    កាលពី​ថ្ងៃទី១៩​ខែមេសា ​សកលវិទ្យាល័យ ​Johns ​Hopkins​ របស់​សហរដ្ឋអាមេរិក​បាន​ប្រកាស​ទិន្នន័យ​ស្ថិតិថ្មីបំផុត​អំពី​សភាពការណ៍​ឆ្លង​ជំងឺ ​COVID-19 ​ឱ្យដឹងថា ​គិតមកដល់​វេលាម៉ោង​១៥​កាលពី​ថ្ងៃទី១៩​ខែមេសា​តាមម៉ោង​ភាគខាងកើត​សហរដ្ឋអាមេរិក​ អ្នកស្លាប់​ដោយសារ​ឆ្លងជំងឺ ​COVID-19 ​នៅ​សហរដ្ឋអាមេរិក​បាន​កើន​លើសពី​​៤ម៉ឺន​នាក់​ ដែលឡើង​ដល់​៤០៥៨៥​ករណី ។

    ទិន្នន័យ​បង្ហាញថា ​បច្ចុប្បន្ននេះ ​នៅ​សហរដ្ឋអាមេរិក​​មានអ្នកឆ្លង​ជំងឺ ​COVID-19 ​ចំនួន​៧៤២៤៤២​ករណី ។ ​រដ្ឋដែលមាន​អ្នកឆ្លងជំងឺ ​COVID-19 ​​និងអ្នកស្លាប់​ច្រើនបំផុត​គឺរដ្ឋញូវយ៉ក​ ដែលមាន​អ្នកឆ្លងជំងឺ​ COVID-19 ​​ចំនួន​២៤២៥៧០​ករណីនិង​មានអ្នកស្លាប់​ចំនួន​១៨៩២១​ករណី ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស