ប៉ុន្មានថ្ងៃជាប់ៗមកនេះ គ្រប់មជ្ឈដ្ឋាននិងប្រព័ន្ធសារព័ត៌មានសំខាន់ៗនៃអាហ្រ្វិកបានប្រើរបៀបចេញសេចក្តីថ្លែងការណ៍ បទអត្ថាធិប្បាយ និងមតិអ្នកឯកទេសជាដើម ទិទៀនរឿងដែលលោកត្រាំបានរិះគន់អង្គការសុខភាពពិភពលោកនិងឈប់ការផ្តល់ថវិកាចំពោះអង្គការសុខភាពពិភពលោកជាដើម ព្រមនិងអំពាវនាវប្រទេសចិននិងអាហ្រ្វិកឱ្យពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតល្មួត ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ។
ទាក់ទិននឹងការរិះគន់របស់លោកត្រាំ ប្រធានាធិបតីអាមេរិកដែលបានថាអង្គការសុខភាពពិភពលោកមានដំណោះស្រាយមិនត្រឹមត្រូវនិងបានលាក់បាំងការរីករាលដាលនៃជំងឺ COVID-19 ថ្នាក់ដឹកនាំនៃប្រទេសអាហ្រ្វិកបានបញ្ចេញទស្សនៈរបស់ខ្លួន ។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី ៨ ខែមេសាកន្លងទៅនេះ លោកFaki ប្រធានគណៈកម្មាធិការសហភាពអាហ្រ្វិក លោកRamaphosa ប្រធានផ្លាស់វេននៃសហភាពអាហ្រ្វិក លោកស្រីKagame ប្រធានាធិបតីរវ៉ាន់ដា និងលោកGeringob ប្រធានាធិបតីណាមមីបៀជាដើមបានបង្ហាញពីអាកប្បកិរិយារបស់ខ្លួនតាមប្រព័ន្ធទំនាក់ទំនងសង្គម ដោយបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរឿងដែលរដ្ឋាភិបាលអាមេរិកបានប្រឆាំងនឹងអង្គការសុខភាពពិភពលោកដែលបានដឹកនាំការទប់ទល់នឹងជំងឺ COVID-19 លើពិភពលោក សហភាពអាហ្រ្វិកនិងប្រទេសអាហ្រ្វិកនឹងគាំទ្រដោយពេញទំហឹងចំពោះអង្គការសុខភាពពិភពលោកនិងលោកTedros ព្រមនិងអំពាវនាវថា បច្ចុប្បន្នត្រូវផ្តោតសំខាន់ទៅលើការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 មិនត្រូវដេញដោលពីទំនួលខុសត្រូវនោះទេ ៕