翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍ស្តីពីការងាររៀបរាប់ទិន្នន័យករណីឆ្លងជំងឺកូវីដ១៩និងករណីស្លាប់នៃក្រុងវូហាន

2020-04-17 12:10:11 cri

     អនុលោម​តាមចំណុច​ទី​៤​មាត្រា​ទី​៣៨នៃ​«​ច្បាប់​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​របស់​សាធារណរដ្ឋប្រជាមានិត​ចិន» ចំណុចទី​២៥​មាត្រា​ទី​៣​នៃ «លក្ខន្តិកៈអនុវត្ត​ច្បាប់​ស្ថិតិ​នៃ​សាធារណរដ្ឋប្រជាមានិតចិន» មាត្រា​ទី​១៤​និង​មាត្រាទី១៥នៃ«​បទដ្ឋាន​គ្រប់​គ្រង​ការ​កត់​ត្រា​អំពី​ព័ត៌មាន​របស់​មនុស្ស​ស្លាប់​បាត់​បង់​ជីវិត»( ​អនុវត្ត​ជា​បណ្តោះ​អាសន្ន)ជាដើម ព្រម​និង​អនុលោម​តាម​គោល​ការណ៍​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​ប្រវតិ្តសាស្ត្រ និង​អ្នក​ស្លាប់​បាត់​បង់​ជីវិត​ ដើម្បី​ធានា​ប្រការ​ព័ត៌មាន​​ពាក់​ព័ន្ធ​នឹង​ជំងឺ​កូវីដ​១៩​នៃ​ក្រុង​ទាំង​មូលឱ្យ​មាន​ភាព​បើក​ចំហ​រ​និង​មាន​​​តួលេខ​ទៀង​ទាត់​ បញ្ជាការដ្ឋាន​បង្ការ​និង​គ្រប់​គ្រងជំងឺ​កូវីដ១៩​នៃ​ក្រុង​វូហាន បាន​បង្កើតក្រុម​ពិនិត្យ​អង្កេត​ទិន្នន័យ​នៃ​ជំងឺ​ឆ្លង​និង​វេជ្ជសាស្ត្រ​ជំងឺ​ឆ្លងជាពិសេស ព្រមទាំង​បាន​រៀប​ចំស្ថាប័ន​សុខាភិបាល គ្រប់​គ្រង​ជំងឺ​ សន្តិសុខ​សាធារណៈ កិច្ច​ការ​ស៊ីវិល​ តុលាការ​និង​ស្ថិតតួលេខជាដើម ដើម្បី​ធ្វើ​ការងារ​ប្រៀបធៀប​ លុបចោលតួលេខត្រួតគ្នា និង​បន្ថែម​តួលេខ​ខ្វះខាត​តាម​អនឡាញ​ចំពោះ​ទិន្នន័យករណី​ក្នុ​ងប្រព័ន្ធ​ព័ត៌មានទិន្នន័យ​នៃ​ការងារ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង ប្រព័ន្ធ​ព័ត៌មាន​អំពីការងារ​បុណ្យ​​សព ប្រព័ន្ធ​ព័ត៌មាន​អំពី​ជំងឺ​កូវីដ​១៩​នៃគ្រឹះស្ថាន​ពេទ្យ​និង​ស្ថាប័ន​គ្រប់​គ្រង​មន្ទីរ​ពេទ្យ​ និង​ប្រព័ន្ធធ្វើ​តេស្ត​វីរុស​កូវីដ១៩ រីឯ​ក្នុង​ការងារ​ជាក់​ស្តែង ​បានតម្រូវ​ឱ្យ​​ប្រមូល​បាន​ទិន្នន័យដោយ​​គ្រប់​ជ្រុង​ជ្រោយ​និង​គ្មាន​ការ​កង្វះខាត ។​ប្រមូល​ទិន្នន័យ​ទាំងអស់​នៃកន្លែង​ដែលបាន​ផ្ទុះ​​ជំងឺ​ឆ្លង​ ​​ក្នុង​នោះបូក​​រួមទាំង​ផ្នែក​ព្យាបាល​គ្រុន​ក្តៅ​នៃ​មន្ទីរពេទ្យ​ មន្ទីរពេទ្យ​​ មន្ទីរពេទ្យ​បណ្តោះ​អាសន្ន កន្លែង​ដាក់គេ​នៅ​ដាច់​ដោយ​ឡែក​ សហគមន៍​ដែលមាន​អ្នក​ឆ្លង​​ជំងឺ​ ក៏​ដូចជា​កន្លែង​ពិសេស​ដូចជា​ពន្ធាគារ​ អង្គការ​ចិញ្ចឹម​មនុស្ស​ចាស់​ជរា​​ជាដើម​ដែល​គ្រប់​គ្រង​ដោយ​ស្ថាប័នសន្តិសុខសាធារណៈ​ យុត្តិធម៌ និង​កិច្ចការ​ស៊ីវិល​ជាដើម ។ ប្រមូល​ព័ត៌មាន​​នៃ​អ្នក​ឆ្លង​ជំងឺ​ទាំងអស់​ ធ្វើ​ការ​ត្រួតពិនិត្យ​ចំពោះអ្នក​ជំងឺ​​តាម​រយៈ​អង្គការ​វេជ្ជសាស្រ្ត​ សហគមន៍​​ស្នាក់នៅ ​ប៉ុស្តិ៍នគរបាល​នៅ​មូលដ្ឋាន​​ អង្គភាព​ធ្វើ​ការ​​ និង​ក្រុម​គ្រួសារ​របស់​អ្នក​ជំងឺ​ ។ គិត​រហូត​មក​ទល់​វេលា​ម៉ោង​ ២៤ យប់​ថ្ងៃ​ទី ១៦ ខែមេសា​ បាន​បញ្ជាក់​ថា​ មាន​ករណី​ឆ្លង​ជំងឺ​​ថ្មី​ ៣២៥ នាក់​ ផ្ទៀងផ្ទាត់​​ចំនួន​​​ករណី​ឆ្លង​ជំងឺ​សរុប​គឺ​​ ៥០៣៣៣ ​នាក់​ មាន​ករណី​ស្លាប់​​​ថ្មី ​១២៩០ នាក់​ ផ្ទៀងផ្ទាត់​​ចំនួន​​​ករណីស្លាប់​សរុប​គឺ​​ ៣៨៦៩ នាក់​ ។

      ​មូលហេតុ​ដែល​បណ្តាល​ឱ្យទិន្នន័យ​​មាន​ភាព​ខុស​គ្នា​ដូច​ខាង​លើ​ គឺ​ទី​ ១ នៅ​ដំណាក់​កាល​ដំបូង  ចំនួន​អ្នក​ឆ្លង​ជំងឺ​បាន​កើន​ឡើង​លឿន​ពេក​ ​​បណ្តាល​ឱ្យគ្រឹះស្ថាន​​ពេទ្យ​គ្មាន​​សមត្ថភាព​ព្យាបាលឱ្យ​បាន​​គ្រប់​គ្រាន់​​  មាន​អ្នក​ឆ្លង​​ជំងឺ​​មួយ​ចំនួន​មិន​បានទទួល​ការ​​​ព្យាបាល​​នៅ​មន្ទីរពេទ្យ​ និង​​ស្លាប់បាត់​បង់​ជីវិត​​​ក្នុង​ផ្ទះ​។​ ទី២ ​គឺក្នុងរយៈពេលកំពូលនៃការ​សង្គ្រោះព្យាបាល មន្ទីរពេទ្យបាន​ដំណើរការ​ដោយលើស​ពី​សមត្ថភាព បុគ្គលិកពេទ្យជាប់រវល់នឹងការ​សង្គ្រោះព្យាបាលអ្នកជំងឺ​ ​ជាការពិតជាក់ស្តែង​បណ្តាល​ឱ្យ​មានសភាពការណ៍ដែល​​រាយការណ៍ដោយយឺតយ៉ាវ​ ​រាយការណ៍មិន​បាន​សព្វគ្រប់​និង​រាយការណ៍ដោយ​ច្រឡំជាដើម​។​ ទី៣គឺ​ដោយសារ​មន្ទីពេទ្យដែលកំណត់​ឱ្យ​ទទួល​ព្យាបាល​អ្នកជំងឺ​បាន​កើនឡើងយ៉ាង​លឿន ​ក្នុងនោះ​មាន​មន្ទីរ​ពេទ្យ​ក្រោមឱវាទ​ក្រសួង​ ​ខេត្ត​ ​ទីក្រុង​និងខណ្ឌ​ ហើយ​ក៏មាន​មន្ទីរពេទ្យរបស់​​​សហគ្រាស​ ​មន្ទីរពេទ្យ​ធ្វើឯកជន​និង​មន្ទីរពេទ្យបណ្តោះអាសន្នជាដើម ​ដូច្នេះ​ស្ថាប័ន​សុខាភិបាល​មួយ​ចំនួន​តិច​មិនបានតភ្ជាប់​ដោយ​ទាន់ពេវេលា​ជាមួយ​បណ្តាញ​ព័ត៌មាន​ករណីជំងឺឆ្លង​និង​រាយការណ៍ព័ត៌មាន​ឱ្យបាន​ទាន់ពេលវាលា​។​ ​ទី៤​គឺ​មិនបាន​ចុះបញ្ជី​ដោយពេញលេញ​នូវ​ព័ត៌មាន​ស្តីពី​ករណីអ្នក​ជំងឺ ក្នុងការ​ធ្វើ​ស្ថិតិ​បាន​រាយការណ៍ស្ទួនន​និង​រាយការណ៍ដោយ​ច្រឡំ​។

      ជីវិត​របស់​មនុស្សគឺ​មានភាពថ្លៃថ្លា​បំផុត ​ប្រជាជនគឺ​សំនាន់បំផុត​។ ​អាយុជីវិត​ដែលបាន​បាត់បង់​ដោយសារ​ជំងឺឆ្លង​ធ្វើ​ឱ្យ​គ្រួសារ​ឈឺចាប់សោកសៅ​ ​ហើយ​កាន់តែធ្វើ​ឱ្យ​ទីក្រុង​សោកសៅថែមទៀត​។​ ​នៅទីនេះ​ ​យើ​ងខ្ញុំ​សូម​សម្តែងការ​សួរសុខទុក្ខយ៉ាង​ស្មោះ​ចំពោះ​គ្រួសារ​របស់​អ្នក​ជំងឺដែលបាន​ស្លាប់​ដោយសារ​ជំងឺកូវីដ១៩​ ​ក៏ដូចជា​សម្តែង​មរណទុក្ខ​​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បងប្អូនជនរួមជាតិ​ដែល​ស្លាប់​បាត់​បង់​ជីវិត​និង​បុគ្គលិក​ពេទ្យដែល​ពលីជីវិត​ដោយសារ​ជំងឺកូវីដ​១៩​!

 

 

​                     បញ្ជាការដ្ឋាន​បង្ការ​និង​គ្រប់​គ្រងជំងឺ​កូវីដ១៩​នៃ​ក្រុង​វូហាន

                                ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ២០២០

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស