郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកបង្ហាញថា នៅមិនទាន់ដឹងច្បាស់ពីឥទ្ធិពលរបស់អាកាសធាតុចំពោះវីរុសកូវីដ១៩នោះទេ

2020-04-16 16:25:34 cri

    ថ្ងៃ​ទី​១៥​ខែមេសា​ តាម​ម៉ោង​ក្នុង​តំបន់​​ លោក​ Michael Ryan អ្នក​ទទួល​ខុសត្រូវ​នៃ​កម្មវិធី​សុខាភិបាល​​​បន្ទាន់នៃ​អង្គការ​សុខភាព​ពិភពលោក​បាន​ថ្លែងថា​ ​បច្ចុប្បន្ន​​នៅមិន​ទាន់​ដឹងច្បាស់ពីកត្ដាអាកាសធាតុ​ដូចជា​សីតុណ្ហភាពនិង​សំណើម​ជាដើម​តើនឹងមាន​ឥទ្ធិល​ពល​អ្វី​ចំពោះ​វីរុស​កូវីដ១៩នោះ​ទេ​។

    លោក​ស្រី Maria Van Kerkhove ប្រធាន​ផ្នែកបច្ចេកទេសនៃកម្មវិធី​សុខាភិបាល​បន្ទាន់​នៃ​អង្គការ​សុខភាព​ពិភពលោកបាន​ថ្លែងថា​ ជំងឺ​កូ​វីដ​១៩​ចាប់​ផ្ទុះ​ឡើង​​នៅពេលមាន​អាកាសធាតុ​​រងានិង​ស្ងួត​ ព្រម​ពេល​ជាមួយ​គ្នា​នេះក៏​បាន​រក​ឃើញ​ថា​ វីរុសនេះ​បាន​​រីក​រាល​ដាលនៅ​កន្លែងមានអាកាសធាតុ​ខុសៗគ្នា​ បច្ចុប្បន្នជំងឺ​កូវីដ​១៩​​​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការ​រីក​រាល​ដាល​ជា​សកល​។ តែមិន​ថាវីរុស​លេចចេញ​នៅ​ឯណា​ សុទ្ធតែត្រូវ​ទប់​ទល់​យ៉ាង​សកម្ម​ដោយ​អស់​ពី​សមត្ថភាព​ មិន​ត្រូវឱ្យ​វីរុស​មាន​ឱកាស​រីករាល​ដាល​នោះទេ៕​

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស