郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅប្រទេសចិន៖ បទពិសោធន៍របស់ចិនមានតម្លៃសម្រាប់ប្រទេសដទៃទៀតយកទៅរៀនសូត្រតាមដើម្បីទល់ទល់នឹងជំងឺឆ្លង

2020-04-16 15:09:49 cri

  នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ពេល​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​អ្នក​សារព័ត៌មាន​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​​ស្តីពី​ខួប​ទី​៧០​នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​រវាង​ចិន​និង​ឥណ្ឌូណេស៊ី លោក Oratmangunឯកអគ្គរដ្ឋទូត​ប្រទេស​ឥណ្ឌូណេស៊ី​ប្រចាំ​នៅ​ប្រទេ​ស​ចិន​បាន​កោត​សរសើរពីវិធានការ​ដ៏​មាន​ប្រសិទ្ធភាព​របស់​​ប្រទេស​ចិន​ដើម្បី​ទល់​ទល់​នឹង​ជំងឺ​ឆ្លង ដែល​​ទទួល​បាន​សមិទ្ធផល​គួរ​ឱ្យ​កត់​សម្គាល់ ។ លោក​សម្គាល់​ឃើញ​ថា បទ​ពិសោធន៍​ដ៏​ជោគជ័យ​នៃ​ប្រទេ​សចិន​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ជំងឺកូវីដ​១៩​អាច​បង្ការ​និង​គ្រប់​គ្រង​បាន​ ប្រការ​ទាំង​នេះ​មិន​គ្រាន់​តែ​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​មាន​ជំនឿចិត្ត​លើ​ការ​យក​ឈ្នះ​លើ​ជំងឺ​ឆ្លងប៉ុណ្ណោះទេ ថែម​ទាំង​មានតម្លៃ​សម្រាប់​ប្រទេស​ដទៃទៀតយក​ទៅ​សិក្សា​រៀន​សូត្រ​ផង​ដែរ ។

     សូមបញ្ជាក់​ថា​ ខណៈពេល​ធ្វើ​ការងារ​បង្ការ​និង​គ្រប់​គ្រង​ជា​ប្រក្រតីឱ្យ​បាន​ល្អ​ ប្រទេស​ចិន​ក៏​បាន​សកម្ម​ជំរុញ​ការ​ងារ​ស្តារ​ផលិតកម្ម​ឡើងវិញ​ដោយ​គ្រប់​ជ្រុង​ជ្រោយផង​ដែរ ។ ទាក់​ទិន​នឹង​ការ​នេះ លោកOratmangun បាន​រំពឹង​ថា បន្ទាប់​ពី​យក​ឈ្នះ​លើ​​ជំងឺ​ឆ្លង ប្រទេស​ចិន​អាច​បន្ត​ដើរ​តួនាទី​នាំមុខ​​ជា​វិជ្ជមាន​ក្នុ​ងវិស័យ​សេដ្ឋកិច្ច​ពិភពលោក រួម​សហការ​ជា​មួយ​ប្រទេស​ដទៃទៀត ដើម្បី​ជំរុញការ​ស្តារ​ឡើង​វិញ​នូវ​​សេដ្ឋកិច្ច​តំបន់​និង​សេដ្ឋកិច្ច​ពិភពលោក​​ក្នុង​ពេល​ឆាប់ៗ ៕​​

អ្នកបកប្រែ:郭翔青
ប្លុកពិសេស