郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩រវាងប្រទេសចិននិងអាហ្វ្រិកកំពុងដំណើរការ

2020-04-16 15:25:58 cri

   

图片默认标题_fororder_1

图片默认标题_fororder_2

ប៉ុន្មានថ្ងៃ​កន្លងទៅនេះ ​ស្ថានទូត​ប្រទេស​ចិន​ប្រចាំ​នៅ​ប្រទេស​ជា​ច្រើន​នៃ​​ទ្វីប​អាហ្វ្រិក​ សហគ្រាស​ប្រទេស​ចិន​និង​ជនជាតិ​ចិន​នៅ​បរទេស​បាន​​ធ្វើ​កិច្ចសហប្រតិបត្តិការ​យ៉ាង​សកម្ម​ជា​មួយ​ប្រទេស​ពាក់​ព័ន្ធ​​តាម​វិធី​គ្រប់​បែប​យ៉ាង​ ​ដើម្បី​ទប់​ស្កាត់​នឹង​ជំងឺកូវីដ-១៩។

    ថ្ងៃទី​១៤ ខែមេសា ​តាម​ម៉ោង​ក្នុង​តំបន់ ​ស្ថានទូត​ប្រទេស​ចិន​ប្រចាំ​នៅ​ណាមមីបៀ​​បាន​អញ្ជើញ​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​របស់​​ខេត្ត​Jiangsu​ ដើម្បី​រៀបចំធ្វើ​សន្និសីទ​តាមរយៈ​ប្រព័ន្ធ​
វីដេអូ​ជា​មួយ​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​របស់​ណាមមីបៀ។​ភាគី​ណាមីបៀ​បាន​ថ្លែងថា ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍លើក​នេះ​បាន​ដោះស្រាយ​បញ្ហា​ជា​បន្ទាន់​របស់​ណាមីបៀ។

图片默认标题_fororder_3

图片默认标题_fororder_4

    នៅ​ថ្ងៃទី១៧ ខែមេសា ​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​របស់​ប្រទេស​ចិន​និង​អាហ្វ្រិក​នឹង​រៀបចំធ្វើ​សន្និសីទអន្តរជាតិ​តាមរយៈប្រព័ន្ធ​វីដេអូ​ស្តីពី​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ-១៩​និង​ជា​សន្និសីទ​ប្រកាស​សៀវភៅ​ផ្តួចផ្តើម​ចម្រុះ​ស្តីពី​ប្រទេស​ចិន​និងប្រទេស​អាហ្វ្រិក​រួម​សាមគី្គ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩ ​ក្នុង​ន័យ​បង្កើន​ការ​វិភាគ​ ​សិក្សា​ស្រាវជ្រាវ​និង​វិនិច្ឆ័យ​ព្រមនិង​ការ​អនុវត្ត​គោល​នយោបាយ​ចំ​គោល​ដៅ​​ចំពោះ​បច្ចុប្បន្នភាព​នៃ​​ករណី​ជំងឺកូវីដ​-១៩​នៅ​អាហ្វ្រិក​ ​ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ចិន​និង​អាហ្វ្រិក​។

    ក្រៅពីនេះ ​សហគ្រាស​ប្រទេស​ចិន​និង​ជនជាតិ​ចិន​នៅ​អាហ្វ្រិក​ក៏​សកម្ម​បរិច្ចាគ​សម្ភារៈ​សម្រាប់​ទប់​ទល់​នឹង​ជំងឺឆ្លង​​ដល់​អាហ្វ្រិក​ផងដែរ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស