徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកស្រាវជ្រាវអង់គ្លេសនិងអាល្លឺម៉ង់រកឃើញថា មេរោគកូវីដ១៩មានរូបភាពវិវឌ្ឍន៍ចំនួន ៣ ប្រភេទដើមបង្អស់ភាគច្រើនត្រូវរកឃើញនៅអាមេរិកនិងអូស្ត្រាលី

2020-04-11 14:29:36 cri

    កាលពី​ថ្ងៃទី ៩ ខែមេសា អ្នកស្រាវជ្រាវ​អង់គ្លេស​និងអាល្លឺម៉ង់​បានប្រកាស​របាយការណ៍​ស្រាវជ្រាវ​រួមមួយ​ស្តីពី​ការរក​ប្រភព​នៃ​ជំងឺកូវីដ១៩​នៅលើ​កាសែត​the Proceedings of the National Academy of Sciences ។ លទ្ធផល​បាន​បង្ហាញថា មេរោគនេះ​ដែលកំពុង​រាតត្បាត​លើប្រទេស​ជាច្រើន​នៃពិភពលោក​នាពេល​បច្ចុប្បន្ន​បានឆ្លងកាត់​ការវិវឌ្ឍ​ជាច្រើនលើក ប្រភេទ​ដើមបង្អស់​ភាគច្រើន​ត្រូវ​រកឃើញ​នៅ​អាមេរិក​និង​អូស្ត្រាលី ។

    ការស្រាវជ្រាវនេះ​បាន​ប្រើប្រាស់​ទិន្នន័យ​ហ្សែន​នៃមេរោគ​ពេញលេញ​ចំនួន ១៦០ នៃបណ្តា​តំបន់នានា​លើពិភពលោក​អំឡុងពេល​ពីថ្ងៃទី ២៤ ខែធ្នូឆ្នាំ ២០១៩ ដល់ថ្ងៃទី ៤ ខែមីនា​ឆ្នាំ ២០២០ ដោយបាន​រកឃើញថា​មេរោគ​កូវីដ១៩​មានរូបភាព​វិវឌ្ឍន៍​ចំនួន ៣ ដែល​ខុសគ្នា​តែ​មានទំនាក់ទំនង​ជិតស្និទ្ធ ដោយបាន​ដាក់ឈ្មោះថា ប្រភេទA B និងC​រៀងៗខ្លួន ។

    អ្នកស្រាវជ្រាវ​ហៅ​មេរោគ​ប្រភេទA ជាប្ញសគល់​នៃជំងឺកូវីដ១៩ ។ មេរោគ​ប្រភេទB​វិវឌ្ឍន៍ពី​មេរោគ​ប្រភេទA ហើយ​មេរោគ​ប្រភេទC មកពី​មេរោគ​ប្រភេទB ។

    អ្នកស្រាវជ្រាវ​រកឃើញ​បន្ថែមថា រូបភាព​វិវឌ្ឍន៍​នៃ​មេរោគ​ប្រភេទA​ធ្លាប់ត្រូវ​ធ្វើតេស្ត​ឃើញ​នៅលើ​ខ្លួន​ជនអាមេរិក​ដែលធ្លាប់​ស្នាក់នៅ​ក្រុងវូហាន ប៉ុន្តែ​មេរោគនេះ​ក៏ត្រូវ​ធ្វើតេស្ត​រកឃើញ​ជាច្រើន​នៅលើ​ខ្លួន​អ្នកជំងឺ​នៃអាមេរិក​និង​អូស្ត្រាលី​ដែរ ។ មេរោគ​ប្រភេទB​ជា​ប្រភេទសំខាន់​នៃមេរោគ​នៅតំបន់​អាស៊ីបូព៌ា រួមទាំង​ក្រុងវូហាន​ផង សឹងតែ​រកឃើញ​នៅអាស៊ី​បូព៌ា​ទាំងអស់ អ្នកស្រាវជ្រាវ​សង្ស័យថា​ប្រហែល​មនុស្ស​ដែលរស់នៅ​ក្នុងតំបន់​ក្រៅ​អាស៊ី​បូព៌ា​មានកម្លាំង​វ៉ាក់សាំង​ចំពោះវា ។ មេរោគ​ប្រភេទC ជាប្រភេទ​សំខាន់​នៃអឺរ៉ុប ប៉ុន្តែ​មិនមាននៅ​មហាដីគោកចិនទេ ។

    ការស្រាវជ្រាវ​សម្គាល់ថា ករណីឆ្លង​ជំងឺកូវីដ១៩​ទី ១ និង​ការឆ្លងរវាង​មនុស្ស​និងមនុស្ស​មុនបំផុត​ប្រហែល​នៅអំឡុង​កណ្តាលខែ​កញ្ញា​ដល់​ដើមខែធ្នូ​ឆ្នាំ ២០១៩ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស