徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សាលាឧត្តមសិក្សានៃប្រទេសចិននឹងផ្តល់មេរៀនអនឡែនចំពោះនិស្សិតបណ្តាប្រទេសនានា

2020-04-11 14:30:26 cri

    តាមដំណឹង​នៃក្រសួង​អប់រំចិន​បានផ្សាយ​អោយដឹងថា ប្រទេសចិន​នឹង​បង្កើត​វេទិកា​អន្តរជាតិ​ជាភាសា​អង់គ្លេស​សម្រាប់​បង្រៀន​អនឡែន​នៃសាលា​ឧត្តមសិក្សា នឹងផ្តល់​មេរៀន​ជាភាសា​អង់គ្លេស​ដ៏ឆ្នើម​មួយចំនួន​ចំពោះ​និស្សិត​បណ្តាប្រទេស​នានា​លើពិភពលោក ។

    ដើម្បី​ឆ្លើយតបនឹង​សភាពការណ៍​ឈប់​ចូលរៀន​នៅសាលា​ជាសកល​ដែលបណ្តាល​មកពី​ជំងឺកូវីដ១៩ អង្គការ​យូណេស្កូ​នៃអង្គការ​សហប្រជាជាតិ​បាន​ត្រាប់តាម​វិធានការ​បង្រៀន​អនឡែន​នៃសាលាឧត្តមសិក្សា​ចិន ដោយបាន​ប្រកាស​គម្រោង​បង្រៀន​ពីចម្ងាយឆ្ងាយ​ទៅទូទាំងពិភពលោក បាន​ណែនាំឱ្យ​ប្រើវេទិកា​រៀនសូត្រ​ចំនួន ២៧ ដោយឥត​គិតថ្លៃ​ក្នុងក្របខ័ណ្ឌ​ពិភពលោក ក្នុងនោះ​មាន​វេទិកា​បង្រៀន​មួយចំនួន​ដែល​ក្រសួង​អប់រំចិន​បានណែនាំ​ឱ្យ​ប្រើប្រាស់ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស