邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Bill Gates បានថ្លែងថា បទពិសោធចិនបាននាំមកការប្រែប្រួលសំខាន់ខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19

2020-04-11 14:28:18 cri

      កាលពីថ្ងៃទី ៩ ខែមេសា ​លោក Bill Gates ​បាន​ទទួលបទសម្ភាសន៍​ពិសេស​ពី​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ ​បាន​ឆ្លើយតប​នឹង​បញ្ហា​មួយចំនួន​ស្តីពី​​លទ្ធផល​នៃ​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ-19 ​របស់ប្រទេសចិន ​ការស្រាវជ្រាវ​និង​ផលិត​វ៉ាក់សាំង​ជាដើម។

      លោក Bill Gates ​បាន​វាយតម្លៃ​យ៉ាង​វិជ្ជមាន​​លើ​វិធានការ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​កូវីដ-19 ​របស់​ប្រទេស​ចិន​។​​ ​លោកបាន​ថ្លែងថា ​ក្នុងនាម​ជាប្រទេស​ទីមួយលើលោក​ដែល​បាន​ជួបនឹង​ជំងឺ​ឆ្លង​ថ្មី​នេះ ​ហើយ​បាន​​ខិតខំ​ប្រយុទ្ធ​នឹង​ជំងឺ​នេះ​ជាបន្ទាន់​ ​ប្រទេស​ចិន​បាន​ប្រឈម​នឹង​បញ្ហា​ដ៏​ធំ​ខ្លាំង​។ ​ក៏ប៉ុន្តែ​ ​បច្ចុប្បន្ននេះ ​ប្រទេសចិន​បាន​ដោះស្រាយ​ដោយល្អ​ហើយ​កំពុង​ចូលរួម​ជួយ​ប្រទេស​ដទៃផ្សេង​។ ​​ខ្សែសង្វាក់​ផលិតកម្ម​របស់​ប្រទេសចិន​ឥឡូវនេះ​បាន​​ដំណើរការ​ឡើងវិញ​ជា​ទូទៅ​ ។ ​ចិន​កំពុង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការផ្គង់ផ្គង់​សម្ភារៈ​សំខាន់​មួយចំនួន​ដល់​ពិភពលោក ​ការនេះ​អាចនឹង​នាំមក​នូវ​ការប្រែប្រួល​ដ៏​សំខាន់​ខ្លាំង​ដល់​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​សម្រាប់​ទូទាំងពិភពលោក​។

      ពេលនិយាយដល់​បញ្ហា​ការវាយប្រហារ​លក្ខណៈ​រើងអើង​បណ្តាល​មកពី​ជំងឺ​ឆ្លង​ដែលបានឃើញមានកើតឡើង​​ក្នុង​​ប្រទេស​ខ្លះ​  ​លោក​បាន​​សង្កត់ធ្ងន់​ថា ​ត្រូវ​ផ្តោតសំខាន់​លើ​ការធ្វើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ នេះជាកិច្ចការ​សំខាន់​បំផុត៕​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស