徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកថែ្លងថា ការលុបចោលវិធានការរឹតត្បិតលឿនពេកអាចមានលទ្ធភាពធ្វើឱ្យជំងឺកូវីដ ១៩ រីករាលដាលជាថ្មីម្តងទៀតនៅទូទាំងពិភពលោក

2020-04-11 14:14:21 cri

    យោងតាម​ទិន្នន័យ​ចុងក្រោយ​ដែល​ប្រកាស​ដោយ​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថៃ្ងទី ​១០​ ខែមេសា ​បានឱ្យ​ដឹងថា ​ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​នៅ​ទូទាំង​ពិភពលោក ​គឺ ​លើស​ពី ​១៥០ ​ម៉ឺននាក់​។

    លោក​Tedros​ Adhanom​ Ghebreyesus ​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បាន​ថែ្លង​នៅ​ក្រុង​ហ្សឺណែវ​នា​ថៃ្ងដដែល​នោះ​ថា ​ការ​លុបចោល​វិធានការ​រឹតត្បិត​នានា ​ដូចជា​ ការ​ដាក់​នៅ​ដាច់​ដោយ​ឡែក​ពីគេ​នៅផ្ទះ​ជាដើម​អាច​មាន​លទ្ធភាព​ធ្វើឱ្យ​ជំងឺ​កូវីដ​ ១៩​ រីករាលដាល​ជាថ្មី​ម្តង​ទៀត​នៅ​ទូទាំង​ពិភពលោក។​កាលពី​សប្តាហ៍មុន ​ករណី​ឆ្លងជំងឺ​កូវីដ ​១៩ ​ថ្មី​បាន​ថយចុះ​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ ​អ៊ីតាលី ​អាល្លឺម៉ង់​និង​បារាំង​ដែល​ជា​បណ្តាប្រទេស​អឺរ៉ុប​ដែលមាន​សភាពជំងឺ​ឆ្លង​ធ្ងន់ធ្ងរ​បំផុត​។​ប៉ុន្តែ​ជាមួយគ្នានេះ ​វីរុសជំងឺនេះ​កំពុងតែ​រីករាលដាល​នៅ​តាម​ជនបទ​នៅ​ទ្វីបអាហ្រ្វិក។​អង្គការ​សុខភាព​ពិភពលោក​ស្នើឱយ​បណ្តាប្រទេស​នានា​គួរតែ​ផ្តោត​សំខាន់​លើ​កត្តា​មួយចំនួន ​ដូចជា ​ការគ្រប់គ្រង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​និង​ធានាបាន​នូវ​សេវាកម្ម​ផែ្នក​សុខភាព​សាធារណៈ​និង​វេជ្ជសាស្ត្រ​ឱ្យបាន​គ្រប់គ្រាន់​ជា​ដើម៕​

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស