徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើសន្និសីទវីដេអូស្តីពីជំងឺកូវីដ១៩ តំណាងចិនអំពាវនាវឱ្យរួមសាមគ្គីនិងធ្វើកិច្ចសហប្រតិបត្តិការគ្នាដើម្បីទប់ទល់នឹងជំងឺឆ្លង

2020-04-10 15:23:44 cri

    កាលពី​ថ្ងៃទី ៩ ខែមេសា ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​សន្និសីទ​វីដេអូ​ស្តីពី​បញ្ហា​ជំងឺកូវីដ១៩ ដើម្បី​ស្តាប់​របាយការណ៍​របស់​លោកអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ។ លោក​Zhangjun តំណាង​ប្រទេសចិន​ប្រចាំ​ជាអចិន្រ្តៃយ៍​នៅអង្គការ​សហប្រជាជាតិ​បានថ្លែងថា ភាគីចិន​រំពឹងថា​សហគមន៍​អន្តរជាតិ​អាច​ឆ្លើយតប​យ៉ាងសកម្ម​នឹង​សេចក្តីអំពាវនាវ​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​រួមគ្នា​ទប់ទល់​នឹងជំងឺ​កូវីដ១៩ ។

    លោក​Zhangjun​បានថ្លែង​ក្នុងសន្និសីទថា ភាគីចិន​សូមកោត​សរសើរ​ចំពោះ​តួនាទី​ដឹកនាំ​និង​សម្របសម្រួល​របស់​អង្គការ​សហប្រជាជាតិនិង​អង្គការ​សុខភាព​ពិភពលោក​ក្នុងការ​ទប់ទល់​នឹងជំងឺ​កូវីដ១៩ ភាគីចិន​សូមគាំទ្រ​យ៉ាងសកម្ម​ចំពោះ​កិច្ចខិតខំ​របស់​អង្គការ​សហប្រជាជាតិ​ក្នុងការ​ទប់ទល់នឹង​ជំងឺនេះ ។

    លោក​Zhangjun​បានថ្លែងថា ការរាតត្បាត​នៃជំងឺ​កូវីដ១៩​បាន​បង្ហាញ​ម្តងទៀតថា មនុស្សជាតិ​គឺជា​សហគមន៍​រួមវាសនា​តែមួយ ។ បទពិសោធន៍​ស្តីពី​ការទប់ទល់​ជំងឺកូវីដ១៩​នៃប្រទេសចិន​ក៏បាន​បង្ហាញ​ផងដែរថា ​យើង​អាច​យកឈ្នះ​ជំងឺនេះ​បាន ។ ប្រឈមមុខ​នឹង​បញ្ហា​ជាសកល ការសាមគ្គីគ្នា ​ធ្វើកិច្ច​សហប្រតិបត្តិការ​គ្នា​និង​ជួយគ្នា​ទើបជា​វិធី​ត្រឹមត្រូវ ។ គួរតែ​ប្រឆាំង​យ៉ាងម៉ឺងម៉ាត់​ចំពោះ​អំពើ​ដែល​ប្រើ​ជំងឺកូវីដ១៩​ទៅ​មួលបង្កាច់​ប្រទេសដទៃ​និង​ធ្វើឱ្យ​ពាក់ព័ន្ធ​ជាមួយ​នយោបាយ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស