魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ធនាគារពិភពលោកព្យាករណ៍ថា សេដ្ឋកិច្ចនៃអនុតំបន់សាហារ៉ាអាហ្វ្រិកនឹងជួបប្រទះនូវវិបត្តិធ្លាក់ចុះលើកដំបូងក្នុងរយៈពេល ២៥ ឆ្នាំមក

2020-04-10 17:09:28 cri

    យោងតាម​របាយការណ៍​ដែល​ប្រកាស​ដោយ​ធនាគារ​ពិភពលោក​កាលពី​ថ្ងៃទី ​៩ ​ខែ​មេសា ​បាន​ឱ្យ​ដឹងថា ​ដោយសារ​រង​ផលប៉ះពាល់​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ​១៩ ​បានជា​សេដ្ឋកិច្ច​នៃ​អនុតំបន់​សាហារ៉ា​អាហ្វ្រិក​ត្រូវបាន​ព្យាករណ៍​ថា ​នឹង​ធ្លាក់ចុះ​ពី​ចន្លោះ ​២,១ ​ភាគ​រយ​ទៅ ​៥,១ ​ភាគរយ​ក្នុង​ឆ្នាំ ​២០២០ ​។​នេះជា​ការធ្លាក់ចុះ​លើកដំបូង​នៃ​តំបន់​នេះ​ក្នុង​រយៈ​ពេល ​២៥ ​ឆ្នាំ​កន្លងមក។​

    លោក ​Albert ​សេដ្ឋវិទូ​ទីមួយ​នៃ​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​ទ្វីបអាហ្វ្រិក​បាន​ថែ្លងថា ​ដើម្បី​ទប់ទល់​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺកូវីដ​ ១៩ ​បណ្តាប្រទេស​នានា​នៅតំបន់​អាហ្វ្រិក​បាន​ចាត់​វិធានការ​បង្ការ​និង​គ្រប់គ្រង​យ៉ាង​សកម្ម ​ហើយ​បាន​ដាក់ចេញ​ជា​បន្ទាន់​នូវ​គោលនយោបាយ​ផែ្នក​ហិរញ្ញវត្ថុ​និង​រូបិយវត្ថុ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺនេះ​ទៅ​លើ​វិស័យ​សេដ្ឋកិច្ច​និង​សង្គម​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស