魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនយោបាយអាមេរិកមួយចំនួនប្រើពាក្យសម្តីវាយប្រហារអង្គការសុខភាពពិភពលោកក្នុងគោលបំណងច្រានចោលទំនួលខុសត្រូវអន្តរជាតិ

2020-04-10 15:59:35 cri

កាលពី​ពេល​ថ្មីៗកន្លងទៅនេះ​ អ្នក​ដឹកនាំ​អាមេរិក​បាន​ប្រើ​ពាក្យ​សម្តី​វាយប្រហារ​ទៅលើ​អង្គការសុខភាព​ភពលោក​ក្នុង​កាលៈទេសៈជាច្រើន​ ដោយបាន​​ចោទ​ប្រកាន់​ថា​ អង្គការ​សុខភាព​ពិភពលោក​បានលើក​​សំណើ​មិន​ត្រឹម​ត្រូវ​ដល់​អាមេរិកក្នុងការ​បង្ការ​ជំងឺ​កូវីដ​១៩  ​  ព្រមទាំង​អះអា​ងថា​នឹង​គិតពិចារណា​ពីការ​ឈប់​​ផ្តល់​ថវិកាគាំទ្រដល់​អង្គការ​សុខភាពពិភពលោកទៀត​ផង​​ ។

       ឆ្លើយតបនឹង​​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​ហេតុផល​របស់​អាមេរិក​ លោក Tedros ​ប្រធាន​​អង្គការ​សុខភាព​ពិភពលោក​បានថ្លែង​កាល​ពី​ថ្ងៃទី​ ៨ ខែ​មេសា​ថា​ ការ​ប្រើ​ជំងឺ​កូវីដ​១៩ ធ្វើ​ការវាយប្រហារ​ផ្នែក​នយោបាយ​ គឺ​ដូច​ជា​​ការ​​ប្រឡែងលេងនឹង​​ភ្លើង​​ ។ បើសិន​មិន​ចង់​ឃើញ​ថង់​ដាក់​សាក​សពកាន់តែច្រើន​ នោះ​ត្រូវ​ធ្វើ​ឱ្យ​វីរុស​ឃ្លាត​ឆ្ងាយ​ពី​នយោបាយ​ ធ្វើ​ឱ្យ​ជំងឺ​កូវីដ​១៩ នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​ជាមួយ​នយោបាយ ។

       លោក​Guterres អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិក៏​​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​កាលពី​ថ្ងៃដដែលនោះ​ ដោយ​បាន​អំពាវនាវ​ដល់​បណ្តា​ប្ររទេស​នានា​ឱ្យផ្តល់​ការ​គាំទ្រ​ដល់​ការងារ​នៃ​អង្គការ​សុខភាពពិភពលោក​ក្រោម​សភាព​ដែល​ជំងឺ​កូវីដ​១៩បាន​រីករាលដាល​យ៉ាង​ខ្លាំង​នាពេល​បច្ចុប្បន្ននេះ  ។ នេះ​បាន​បញ្ជាក់យ៉ាង​ច្បាស់​នូវ​ការ​ថ្កោល​ទោស​និង​ការ​បដិសេធពី​សំណាក់​សហគមន៍អន្តរជាតិ​​​ចំពោះ​​ករណី​ដែល​អាមេរិក​បាន​​វាយប្រហារ​ចំពោះ​អង្គការ​សុខភាពពិភពលោក​ ។

ពេល​បច្ចុប្បន្ននេះ​ ទន្ទឹម​នឹង​ជំងឺ​កូវីដ​ ១៩ បាន​រីក​រាលដាល​នៅ​តំបន់​អាស៊ី​អាហ្រ្វិកនិង​អាមេរិក​ឡាទីន​​​​ ​ធនធាន​សុខាភិបាល​សាធារណៈមាន​កង្វះ​ខាត​កាន់តែ​ខ្លាំង បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​នានា​ត្រូវ​ការ​ជំនួយអន្តរជាតិ​ជា​បន្ទាន់​​ ។ ដោយការ​​ប្រកាន់​​​ទស្សនឯកតោភាគី​និយម​ អាមេរិក​បានប្រើ​ពាក្យ​សម្តី​​វាយ​ប្រហារ​ទៅលើ​អង្គការ​សុខភាពពិភពលោក​ព្រម​ទាំង​គំរាម​កំហែង​ថា​នឹងឈប់​ផ្តល់​ជំនួយ​ជា​ថវិកា​ នេះ​គ្មាន​អ្វី​គួរ​ឱ្យ​សង្ស័យ​ទេថា​ជា​ការ​​ផ្តល់​សញ្ញា​គ្រោះ​ថ្នាក់​ដល់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ហើយ​នឹង​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​ប្រជាជន​នៃបណ្តា​ប្រទេស​នានា​ ក្នុ​ងនោះបូក​​រួមទាំង​ប្រជាជន​អាមេរិក​​ផងដែរ ។​

អ្នកបកប្រែ:魏伟
ប្លុកពិសេស