孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការស្នើសុំជំនួយពេលបាត់បង់ការងារនៅអាមេរិកក្នុងរយៈពេលពីរសប្តាហ៍ជាប់ៗបានលើសពី៦លាន៦សែននាក់ជាលើកដំបូង

2020-04-10 16:58:22 cri

    តាមស្ថិតិ​ដែលក្រសួង​ការងារ​សហរដ្ឋអាមេរិក​បានប្រកាស​កាលពី​ថ្ងៃទី៩​ខែមេសាឱ្យ​ដឹងថា ​ដោយសារ​រងឥទ្ធិពលពី​ការរាតត្បាតនៃ​ជំងឺកូវីដ១៩នៅ​ប្រទេស​អាមេរិក ​ចំនួន​មនុស្ស ​​ស្នើសុំជំនួយ​ពេលបាត់បង់​ការងារ​នៅអាមេរិក​ក្នុងរយៈពេល​ពីរសប្តាហ៍ជាប់ៗ​បានលើសពី​៦លាន​​៦សែននាក់​ជាលើកដំបូង ​ដែលខ្ពស់​ជាងចំនួន​៥លាននាក់​ដែលជា​ការប៉ាន់ប្រមាណជា​ទូទៅនៃទីផ្សារ​យ៉ាងច្រើន។​ហើយក៏ជា​សន្ទស្សនេះ​លើសពី៦​លាន៦សែន​នាក់​ពីរ​សប្តាហ៍ជាប់។

    អ្នកវិភាគ​បានវែក​ញែកថា ​ស្របនឹង​ភាពចាប់គាំង​ដោយទ្រង់​ទ្រាយធំនៃ​សេដ្ឋកិច្ច​អាមេរិក​ការកាត់បន្ថយ​ឱកាស​ការងារនៃ​មុខរបរនានាមាន​ល្បឿនលឿនដែល​មិន​ធ្លាប់មាន​កាលពីមុន។ ​ដោយសារ​រដ្ឋកាន់តែច្រើន​នៅអាមេរិក​បានប្រកាស​បទបញ្ជាឱ្យស្នាក់​នៅក្នុងផ្ទះ​ចំនួន​មនុស្សស្នើសុំ​ជំនួយពេល​បាត់បង់​ការងារនឹង​កើនឡើង​តទៅទៀត។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស