魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ករណីឆ្លងជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកលើសពី ១៤៣ ម៉ឺនករណី ខណៈបណ្តាប្រទេសអឺរ៉ុបជាច្រើនបន្តអនុវត្តវិធានការស្តីពីការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ ១៩ យ៉ាងតឹងរឹង

2020-04-10 16:03:54 cri

    យោងតាម​របាយការណ៍​ប្រចាំថៃ្ង​អំពី​ករណី​ជំងឺ​កូវីដ ​១៩ ​ដែល​ប្រកាស​ដោយ​អង្គការ​សុខភាព​ពិភពលោក​បានឱ្យ​ដឹងថា ​គិតត្រឹម​វេលា​ម៉ោង ​១០ ​ថ្ងៃទី ​៩ ​ខែមេសា ​តាមម៉ោង​ភាគ​កណ្តាល​អឺរ៉ុប ​ពិភពលោក​ទាំង​មូល​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​នៃ​ជំងឺកូវីដ​ ១៩ ​កើន​ឡើង ​៨២៨៣៧ ​ករណី​ សរុប​ដល់ទៅ ​១.៤៣៦.១៩៨ ​ករណី​និង​ករណីស្លាប់​កើនឡើង ​៦២៨៧​ ករណី​ សរុប​ដល់ទៅ ​៨៥៥២២ ​នាក់​។​

    លោក ​Angelo ​Borrelli ​អ្នកទទួលខុសត្រូវ​នៃ​ស្ថាប័ន​ការពារ​ជនស៊ីវិល​អ៊ីតាលី​បានថែ្លង​កាល​ពី​ថ្ងៃទី ​៩ ​ខែមេសា ​ថា ​គិត​រហូត​ដល់​វេលា​ម៉ោង ​១៨ ​ល្ងាច​ថ្ងៃដដែល ​ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​នៅ​ទូទាំង​ប្រទេស​អ៊ីតាលី ​បាន​កើនឡើង​ដល់ ​១៤៣.៦២៦ ​នាក់ ​ករណី​ស្លាប់​បាន​កើន​ឡើង​ដល់ ​១៨.២៧៩ ​នាក់។​ករណី​ឆ្លង​មាន​អាការោគ​ដ៏​ធ្ងន់ធ្ងរ​ថយចុះ ​៨៨ ​ករណី​ប្រើ​ប្រៀប​ធៀប​នឹង​ថ្ងៃម្សិល​ដែល​ជា​ការថយចុះក្នុង​រយៈពេល​ ៦ ​ថ្ងៃជាប់ៗ​គ្នា។​

    គិតត្រឹម​វេលា​ម៉ោង ​២២ ​ថ្ងៃទី ​៩ ​ខែមេសា ​តាមម៉ោង​នៅក្នុង​តំបន់ ​ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​នៅ​ទូទាំង​ប្រទេស​អាល្លឺម៉ង់​សរុប ​១១៦១២៧ ​ករណី ​ករណី​ជា​សះស្បើយ ​ចំនួន​ ៣៩៥២៩ ​នាក់​និង​ករណីស្លាប់ ​២៤២៥ ​នាក់។​លោកស្រី ​Angela ​Dorothea ​Merkel ​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​បាន​ថែ្លង​នា​ថៃ្ងដដែល​នោះ​ថា ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ​ ១៩ ​នៅ​អាល្លឺម៉ង់​បាន​ថយចុះ​បន្តិច​ហើយ។​ជាមួយគ្នានេះ ​លោកស្រី​ក៏បាន​ព្រមាន ​កុំឱ្យ​ធ្វេស​ប្រហែស​បាត់​បង់​ការ​ប្រុង​ប្រយ័ត្ន។​

    កាលពី​ថ្ងៃទី ​៩ ​ខែមេសា ​ប្រទេសបារាំង​បាន​រកឃើញ​អ្នកឆ្លងថ្មី​នៃ​ជំងឺកូវីដ​ ១៩ ​ចំនួន ​៤៧៩៩​ ករណី​ដែល​សរុប​ដល់​ទៅ​១១៧.៧៤៩​ករណី ​ករណី​ស្លាប់ ​១២២១០ ​នាក់។​លើស​ពី​នេះ​ទៅទៀត ​ទំហំ​នៃ​ផែនការ​ជំនួយ​ហិរញ្ញវត្ថុ​បន្ទាន់​របស់​បារាំង​នឹង​កើន​ឡើង​ពី ​៤៥ ​ពាន់​លាន​អឺរ៉ូ​ដល់ ​១០០ ​ពាន់​លាន​អឺរ៉ូ​ដើម្បី​ឆ្លើយតប​នឹង​ការធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ដែល​បណ្តាល​មកពី​ការ​រាតត្បាត​នៃ​ជំងឺកូវីដ​ ១៩ ​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស