邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេសបានចាកចេញពីបន្ទប់សង្គ្រោះបន្ទាន់ICUហើយ

2020-04-10 16:08:15 cri

      អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​អង់គ្លេស​បាន​បញ្ជាក់​កាលពី​យប់​ថ្ងៃទី ៩ មេសា​ថា  ​​លោក ​​Boris Johnson​​  ​នាយករដ្ឋមន្ត្រី​បាន​ចាកចេញពី​បន្ទប់​សង្គ្រោះ​​បន្ទាន់​ទៅ​សម្រាក​ព្យាបាល​នៅ​បន្ទប់​អ្នក​ជំងឺ​ធម្មតា​​វិញ ​​គឺ​កំពុងស្ថិតក្នុងដំណាក់កាល​​ចាប់ផ្តើម​ជាសះស្បើយ​ ​លោក​នឹង​បន្ត​ទទួល​​​ការពិនិត្យ​ព្យាបាល​​ក្នុង​​មន្ទីរពេទ្យ​។​

      អ្នកនាំពាក្យ​រូប​នេះ​បាន​បន្ត​ទៀតថា ​ឥឡូវ​នេះ​លោក ​Johnson ​​មាន​សភាព​ផ្លូវចិត្ត​​ “ល្អ​ណាស់”។​

      យោងតាម​ទិន្នន័យ​នៃ​​ជំងឺ​កូវីដ-19 ​ដែល​ក្រសួង​សុខាភិបាល​អង់គ្លេស​​បាន​ប្រកាស​នា​​ថ្ងៃទី​ ៩ មេសា​បាន​ឱ្យ​ដឹងថា ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-19​នៅ​អង់គ្លេស​សរុប​​ 65077 ​ករណី ​ចំណែក​អ្នកស្លាប់​សរុប​​ 7978 ​ករណី៕​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស