孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិននិងសម្ព័ន្ធអារ៉ាប់រៀបចំធ្វើកិច្ចប្រជុំតាមវីដេអូរវាងអ្នកជំនាញសុខាភិបាលដើម្បីពិភាក្សាអំពីសភាពការណ៍ជំងឺ COVID-19 ជាលើកដំបូង

2020-04-10 15:48:01 cri

    កាលពី​ថ្ងៃទី៩​ខែមេសា ​ចិននិង​សម្ព័ន្ធអារ៉ាប់​បាន​រៀបចំធ្វើ​កិច្ចប្រជុំតាម​វីដេអូ​រវាង​អ្នកជំនាញ​សុខាភិបាល​ជា​លើកដំបូង ​ដើម្បី​ផ្លាស់ប្តូរអំពី​ការទប់ទល់នឹង​​ជំងឺ​ COVID-19 ។

    ក្នុងកិច្ចប្រជុំ​នេះ ​អ្នកជំនាញ​ចិនបាន​ធ្វើបទបង្ហាញ​អំពី​ចំណេះដឹង​ឯកទេស​ផ្នែក​បង្ការ ​ធ្វើ​រោគវិនិច្ឆ័យ​ និង​ព្យាបាលជំងឺ​ជាដើម​ ហើយ​ផ្លាស់ប្តូរ​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​តំណាង​របស់​ភាគីសម្ព័ន្ធ​អារ៉ាប់និង​ឆ្លើយសំណួរ​ជាង២០​ដែលលើក​ឡើងដោយ​ភាគីសម្ព័ន្ធ​អារ៉ាប់​ផងដែរ ។

    លោក​ Haifa ​Abu-Ghazaleh ​អគ្គលេខាធិការ​ឧបការី​កិច្ចការ​សង្គម​នៃសម្ព័ន្ធ​អារ៉ាប់បាន​បង្ហាញថា​ ប្រទេស​អារ៉ាប់​ដែលបាន​ចូលរួម​កិច្ចប្រជុំ​លើកនេះ​បានទទួល​ផលប្រយោជន៍​ច្រើនណាស់​ ព័ត៌មាន​​ពាក់ព័ន្ធ​គឺមាន​សារសំខាន់​ណាស់​សម្រាប់​ប្រទេសនានា​ធ្វើ​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ទប់ទល់​ជំងឺឆ្លងនិង​ធ្វើកិច្ចសហប្រតិបត្តិការ​អន្តរជាតិ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស