徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិនរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី៤២ ករណីនៅថ្ងៃទី ៩ ខែមេសា

2020-04-10 15:48:15 cri

    តាម​ដំណឹង​នៃ​គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន​បានឱ្យ​ដឹងថា ពីម៉ោង​សូន្យ​ដល់​ម៉ោង ២៤ ថ្ងៃទី ៩ ខែមេសា ក្នុង​ដែនចិន​បានរាយការណ៍ថាមាន​ករណី​ឆ្លងជំងឺ​កូវីដ១៩​ថ្មី​ចំនួន ៤២ ករណី ក្នុងនោះ មាន ៣៨ ករណី​គឺនាំចូលពី​បរទេស ហើយ ៤ ករណីទៀត​ជា​ករណី​ក្នុងប្រទេស ។ ករណី​ស្លាប់​បានកើន ១ នាក់ ករណី​សង្ស័យ​ឆ្លងជំងឺ​មាន ៣ ករណី សុទ្ធតែជា​ករណី​នាំចូល​ពីបរទេស ។

    គិតត្រឹម​ម៉ោង ២៤ ថ្ងៃទី ៩ ខែមេសា ករណី​ឆ្លងជំងឺ​កូវីដ១៩​ក្នុងដែនចិនដែលនាំ​ចូលពីបរទេស​សរុប ១១៤១ ករណី ករណី​ជាសះស្បើយ​សរុប ៤០៨ ករណី គ្មានករណី​ស្លាប់​នោះទេ ។

    គិតត្រឹម​ម៉ោង ២៤ ថ្ងៃទី ៩ ខែមេសា ក្នុងដែនចិន​មាន​ករណីឆ្លង​​ថ្មី​ដែលគ្មាន​រោគសញ្ញា​ចំនួន ៤៧ ករណី ក្នុងនោះ មាន ១៤ ករណី​នាំចូលពី​បរទេស ។ ថ្ងៃដដែល មាន ១៤ ករណី​បាន​ធ្វើតេស្ត​មានវិជ្ជមាន​ជំងឺ​កូវីដ១៩ ហើយ​នៅមាន​ករណីឆ្លង​ដែលគ្មាន​រោគសញ្ញា​ចំនួន ១០៩៧ ករណី​កំពុង​ទទួលការ​ពិនិត្យ​ផ្នែកវេជ្ជសាស្ត្រ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស