孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គនាយិកានៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ៖ពិភពលោកនឹងមានអាប់អួរបំផុតក្នុងឆ្នាំនេះតាំងពីវិបត្តិសេដ្ឋកិច្ចឆ្នាំ១៩៣០មក

2020-04-10 16:09:35 cri

    កាលពី​ថ្ងៃទី៩ខែមេសា ​លោកស្រី ​Kristalina​ Georgieva​ អគ្គនាយិកានៃ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិបាន​ថ្លែងថា ​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក​នៅឆ្នាំ២០២០​នឹងធ្លាក់​ទៅរក​កំណើន​អវិជ្ជមាន​យ៉ាងគំហុក​ដោយ​រងឥទ្ធិពលពី​ជំងឺកូវីដ១៩ ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ព្យករណ៍ថា​ សេដ្ឋកិច្ច​​នឹងលេចចេញ​ភាពអាប់អួរ​បំផុតតាំង​ពីវិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​​១៩៣០​មក។

    លោកស្រី​ Kristalina ​Georgieva ​បន្តថា ​ជំងឺកូវីដ១៩​កំពុងធ្វើឱ្យ​ប៉ះពាល់​របៀបរៀបរយ​នៃសង្គមនិង​សេដ្ឋកិច្ច​ទូទំាង​ពិភពលោក​ដោយល្បឿន​លឿនដូចរន្ទះ​និងទ្រង់ទ្រាយ​ដែល​មិនធ្លាប់​មាន​កាលពីមុន ​កម្រិត​ស៊ីជម្រៅ​និងរយៈពេល​នៃវិបត្តិ​លើកនេះ​នៅតែ​មិនទាន់​ប្រាកដ​ប្រជានៅ​ឡើយ។ ​បើសិនជំងឺឆ្លង​នេះអាច​ត្រូវគ្រប់គ្រង​បាននៅ​ឆមាសទី២​ឆ្នាំនេះ​​ បណ្តា​ប្រទេស​ដកវិធានការ​សម្រាប់បង្ការ​និង​គ្រប់គ្រង​វិញជាបន្ត​បន្ទាប់និង​ស្តារសកម្មភាព​សេដ្ឋកិច្ច​ឡើងវិញ​​នោះនឹង​មានលទ្ធភាព​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​នៅតំបន់​មួយចំនួន​នៅឆ្នាំ​២០២១ ​ប៉ុន្តែ​ចក្ខុវិស័យនេះ​ប្រឈមនឹង​ភាពមិនប្រាកដ​ប្រជាយ៉ាងខ្លាំង។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស