孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសហប្រជាជាតិសម្តែងការស្វាគមន៍ចំពោះករណីដែលកងទ័ពចម្រុះប្រកាសឈប់បាញ់ដោយឯកតោភាគីនៅយេម៉ែន

2020-04-10 17:02:03 cri

    កងទ័ពចម្រុះ​ដែលដឹកនាំ​ដោយ​អារ៉ាប់ប៊ីសាអូឌីត​បានប្រកាស​កាលពី​ថ្ងៃទី៨​ខែមេសា​ពីការ ​ឈប់បាញ់​ដោយ​ឯកតោភាគី​នៅយេម៉ែន ​ចាប់ពី​ថ្ងៃទី៩ខែ​មេសាតទៅ​ក្នុងគោលបំណង​គាំទ្រ​ដំណើរ​សន្តិភាពនៃ​អង្គការ​សហប្រជាជាតិ​និងទប់ស្កាត់​ការរាតត្បាត​នៃជំងឺ​កូវីដ​១៩​នៅយេម៉ែន។ ​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បានចេញ​សេចក្តីថ្លែងការណ៍​ស្វាគមន៍​ចំពោះ​សេចក្តី​សម្រេចចិត្ត​របស់​អារ៉ាប់ប៊ីសាអូឌីត។

    តាមដំណឹង​នៃទីភ្នាក់ងារ ​AFP ​ចេញផ្សាយ​កាលពី​ថ្ងៃទី៩បាន​ឱ្យដឹងថា ​ចាប់ពី​វេលាម៉ោង​១២ថ្ងៃទី៩ខែ​មេសាតាម​ម៉ោង​ក្នុងតំបន់ ​កងទ័ព​ចម្រុះនឹង​បញ្ឈប់​សកម្មភាព​យោធា​ក្នុងដែន​យេម៉ែន​រយៈពេលពីរ​សប្តាហ៍ដែល​គ្របដណ្តប់​ទាំងក្របខណ្ឌ​ដីគោក ​សមុទ្រ​និងអាកាស​ទាំងអស់។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស