邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញការអង់គ្លេសបានថ្លែងថា ប្រទេស G20 ត្រូវបង្កើនការសម្របសម្រួលគ្នាលើគោលនយោបាយដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចពិភពលោក

2020-04-10 15:32:23 cri

      ពេល​ផ្តល់​​បទសម្ភាសន៍​​តាម​អ៊ីម៉ែល​ជាមួយ​អ្នកកាសែត​នៃ​ទីភ្នាក់ងារ​សារព័ត៌មាន​​ស៊ឺនហួរ​ចិន​  ​ លោក Douglas McWilliams ​​អនុប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​អង់គ្លេស​បាន​ថ្លែងថា ​ពេលប្រឈម​នឹង​​ឥទ្ធិពល​នៃ​ជំងឺ​កូវីដ-19 ​​ប្រទេស ​G20 ​​ត្រូវ​បង្កើន​​ការសម្រប​សម្រួល​​គ្នា​ផ្នែក​គោលនយោបាយ​ម៉ាក្រូ​ ​ដើម្បី​រក្សា​​ស្ថិរភាព​សេដ្ឋកិច្ច​ពិភពលោក​ ​។ លោក​រំពឹងថា​ប្រទេសចិន​​អាច​ដើរ​តួនាទី​សំខាន់​ក្នុង​ដំណាក់កាល​នេះ។​

      សម្រាប់​ការងើបឡើងវិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក ​លោក McWilliams ​បាន​យល់ឃើញថា ​ប្រហែល​ត្រូវការ​ពេលវេលា​យូរ​បង្គួរ​ ។ ​លោកបានថ្លែងថា ៖ “ ទីមួយ​សភាព​រីករាលដាល​នៃ​​ជំងឺ​ឆ្លង​​នៅ​ពិភពលោក​​​មិន​ងាយ​លុប​បំបាត់​យ៉ាង​ឆាប់រហ័ស​នោះ​ទេ ​ទីពីរ ឥឡូវនេះ​សហគ្រាស​និង​រដ្ឋាភិបាល​ជាច្រើន​កំពុង​រង​​ឥទ្ធិពល​ពី​​បំណុល​​ ​។ ​នេះ​មាន​ន័យថា​ ​យើង​ត្រូវតែ​​ជួសជុល​សេដ្ឋកិច្ច​​ចាប់​​ពី​​មូលដ្ឋាន​គ្រឹះ​ឡើងវិញ​​ដែល​​ត្រូវបាន​​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​​៕​​​​​ ”

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស