魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថែ្លងអំពីការងាររបស់ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនដែលផ្តល់ជំនួយគាំទ្រដល់កម្ពុជា

2020-04-09 15:30:16 cri

    លោក ​Zhao ​Lijian ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថែ្លង​ប្រាប់​អំពី​ការងារ​របស់​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន​ដែល​ផ្តល់​ជំនួយ​គាំទ្រ​ដល់​កម្ពុជា​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី ​៨ ​ខែ​មេសា។​

    លោក ​Zhao ​Lijian ​បាន​ថែ្លងថា ​កាលពី​ថ្ងៃទី ​៧ ​ខែមេសា ​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន​ដែល​ផ្តល់​ជំនួយ​គាំទ្រ​ដល់​កម្ពុជា​បាន​បញ្ចប់​បេសកកម្ម​របស់ខ្លួន ​ហើយ​បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​ចិន​វិញ។​ក្រុម​អ្នកជំនាញ​វេជ្ជសាស្រ្ត​ចិន​បាន​ទៅ​ដល់​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី ​២៣ ​ខែ​មីនា​កន្លងទៅ ​គឺជា​ក្រុម​បុគ្គលិក​ពេទ្យ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ​១៩ ​ដំបូង​បង្អស់​មួយ​ក្នុងចំណោម​ក្រុមអ្នកជំនាញ​ដែល​បាន​ចាត់បញ្ជូន​ដោយ​ប្រទេសចិន​ទៅកាន់​បណ្តាប្រទេស​អាស៊ាន។​អំឡុងពេល​នៅ​ប្រទេស​កម្ពុជា ​ក្រុមអ្នកជំនាញ​វេជ្ជសាស្រ្ត​ចិន​បាន​ទៅ​សិក្សា​ការងារ​នៅតាម​មន្ទីរពេទ្យ ​សហគមន៍ ​អាកាសយានដ្ឋាន ​សណ្ឋាគារ​និង​សួនឧស្សាហកម្ម​ជា​រៀងរាល់ថ្ងៃ ​បាន​ផ្តល់​យោបល់​ដល់​ភាគីកម្ពុជា​ជាច្រើនដង​និង​ចែករំលែក​នូវ​បទពិសោធន៍​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​និង​ព្យាបាល​ជំងឺឆ្លង​ដែល​ទទួលបាន​ការកោត​សរសើរ​ពី​គ្រប់មជ្ឈដ្ឋាន​នៃ​ប្រទេស​កម្ពុជា។​សម្តេច​ហ៊ុនសែន ​នាយករដ្ឋមន្រ្តី​កម្ពុជា​បាន​ថែ្លងថា ​ស្រឡាញ់គ្នា​ក្នុង​គ្រា​ក្រ​និង​ស្គាល់​មិត្ត​ល្អ​ក្នុងគ្រា​លំបាក។​ក្រុម​អ្នកជំនាញ​វេជ្ជសាស្រ្ត​ចិន​ដែល​បាន​ផ្តល់​ជំនួយ​គាំទ្រ​ដល់​កម្ពុជា​គឺជា​ឧទាហរណ៍​ដ៏​រស់រវើក​មួយ​ទៀត​ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា ​"ពេល​ជួប​ការលំបាក​ទើប​ដឹងពី​មនោសញ្ចេតនាពិត ​"​រវាង​ប្រជាជន​កម្ពុជា​និង​ចិន។​

    លោក ​Zhao ​Lijian ​បាន​ថែ្លង​បន្ត​ថា ​ប្រទេសចិន​រីករាយ​បន្ត​ផ្តល់​ការគាំទ្រ​និង​ជំនួយ​ឧបត្ថម្ភ​តាម​លទ្ធភាព​របស់​ខ្លួន​ដល់​មិត្តភក្តិ​កម្ពុជា​ស្របតាម​តម្រូវការ​របស់​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរាតត្បាត​នៃ​ជំងឺនេះ​ដើម្បី​ខិតខំ​យក​ឈ្នះ​លើ​សមរភូមិ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ ​កូវីដ​ ១៩ ​ឱ្យបានឆាប់។​លោក​ថែ្លង​ថា ​ស៊ូឡើង ​កម្ពុជា!​

អ្នកបកប្រែ:魏伟
ប្លុកពិសេស