邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការទប់ទល់នឹងវិបត្តិជំងឺឆ្លងចំពោះសេដ្ឋកិច្ច គឺបង្ហាញពីកម្លាំងខ្លាំងនៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាន

2020-04-09 16:10:04 cri

កាលពី​ថ្ងៃទី៨ខែមេសា​ វេទិកា​កិច្ចសហប្រតិបត្តិការ​ផ្នែកសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ចិន-អាស៊ាន​បានរៀបចំធ្វើ​កិច្ចប្រជុំវីដេអូ​​​ជុំវិញប្រធានបទ “​យកឈ្នះលើ​ជំងឺឆ្លង” ។

លោក ​XuNingning ​ប្រធានប្រតិបត្តិ​នៃក្រុមប្រឹក្សា​ធុរកិច្ច​​ចិន-អាស៊ាន​បានថ្លែងថា​ ពីខែមករា​ដល់ខែកុម្ភៈ ​អាស៊ានបាន​ក្លាយជា​ដៃគូពាណិជ្ជកម្ម​ធំទីមួយ​របស់ចិន ។ ​បច្ចុប្បន្ននេះ ​ភាគីទាំងពីរ​គួរតែបង្កើន​ការតភ្ជាប់​ កិច្ច​សម្របសម្រួល​និង​កិច្ចសហប្រតិបត្តិការ ​។ ចិននិង​ប្រទេសអាស៊ាន​ត្រូវតែចាត់ទុក​ការទប់ទល់​នឹងជំងឺឆ្លង​ជាភារកិច្ចសំខាន់​នៃការរួមគ្នា​កសាង​ខ្សែក្រវាត់​និងផ្លូវរបស់​ភាគីទាំងពីរ​ ហើយ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ក្នុងវិស័យ​ហិរញ្ញវត្ថុ​ គមនាគមន៍​និងគយជាដើម ។

អ្នកបកប្រែ:邓倩
ប្លុកពិសេស