邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនរាយការណ៍ជូនអង្គការសហប្រជាជាតិពីសភាពការណ៍ទប់ទល់នឹងជំងឺកូវីដ១៩ និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសចិន

2020-04-09 15:48:09 cri

      កាលពីថ្ងៃទី៨ខែមេសា ​លោកZhangjunតំណាងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការ​សហប្រជាជាតិបានផ្ញើសារលិខិតជូនប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ ​អគ្គ​លេខា​ធិការ​អង្គការសហប្រជាជាតិនិងតំណាងបណ្តាប្រទេស​នានាប្រចំា​ជាអចិន្ត្រៃយ៍​នៅ​អង្គការ​សហប្រជាជាតិ ​ដោយបានជម្រាបជូនយ៉ាងលម្អិតនូវសភាពការណ៍ទប់ទល់​នឹងជំងឺ​កូវីដ១៩ និងធ្វើកិច្ចសហប្រតិបត្តិ​ការ​អន្តរ​ជាតិរបស់ប្រទេស​ចិន។

      សារលិខិតបានចែងថា ​វិធានការបង្ការ គ្រប់គ្រងនិងព្យាបាលជំងឺកូវីដ​១៩ដែលប្រទេស​ចិនបាន​អនុវត្តត្រូវបានបញ្ជាក់ថាមានប្រសិទ្ធភាព ។ប្រទេសចិនទប់ទល់នឹងជំងឺឆ្លងដោយប្រកាន់យកជំហរបើកចំហ មានតម្លាភាពនិងទំនួលខុសត្រូវ។ប្រជាជនចិនចំនួន១ពាន់៤រយលាននាក់បានសាមគ្គីគ្នាជាធ្លុងមួយក្រោមការដឹកនាំដ៏មុតមាំរបស់បក្សកុម្មុយនិស្តចិននិងរដ្ឋាភិបាលចិន ​បានទទួលសមិទ្ធផលសំខាន់ជាដំណាក់កាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ​១៩ រយៈពេល៨៣ថ្ងៃដោយមានការលះបង់ដ៏ធំធេង។ការយកឈ្នះលើជំងឺឆ្លងត្រូវការឱ្យមេដឹកនាំនៃប្រទេស​នានាអនុលោមតាមការពិតនិងធ្វើតាមបែបវិទ្យាសាស្រ្ត ​ព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការ​ប្រកបដោយសាមគ្គីភាព។ប្រទេស​ចិនប្រឆាំងជាដាច់ខាតនូវទង្វើរើសអើងនិងមួលបង្កាច់កេរ្ត៍​ឈ្មោះរបស់ប្រទេសណា មួយ​ជនជាតិណាមួយនិងបុគ្គលណាមួយ។

អ្នកបកប្រែ:邓倩
ប្លុកពិសេស