邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីវ៉េណេស៊ុយអេឡាចូលរួមអបអរសាទរចំពោះការបើកទីក្រុងវូហានឡើងវិញ និងបានសរសើរថាចិនជាកម្លាំងគាំទ្រសម្រាប់ពិភពលោកទាំងមូលប្រយុទ្ធប្រឆាំងជំងឺកូវីដ-19

2020-04-09 15:39:06 cri

      លោក Nicolas ​Maduro​​​​​​ ​​ប្រធានាធិបតី​​​​វ៉េណេស៊ុយអេឡា​​បាន​ថ្លែង​សុន្ទរកថា​តាម​ទូរទស្សន៍​កាលពី​ថ្ងៃទី ៧ ខែមេសា​ថា ​ទីក្រុងវូហាន​បាន​លុបចោល​វិធានការ​​បិទ​ច្រក​ចេញចូល​ទាំងស្រុង ​កា​រនេះ​បាន​បង្ហាញ​ឱ្យ​ឃើញថា ​ប្រទេស​ចិន​​ទទួលបាន​ជ័យជំនះ​​​ជា​ដំណាក់កាល​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ-19​។​​ ​លោក​ Maduro​​ ​​​បាន​វាយតម្លៃ​ខ្ពស់​លើ​ក្រុម​​វេជ្ជសាស្ត្រ​​ចិន​ដែល​កំពុង​​ធ្វើ​ការ​នៅ​វ៉េណេស៊ុយអេឡា​​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូវីដ-19​ ​និងបាន​កោតសរសើរ​ថា ​ប្រទេសចិន​បាន​​រួម​វិភាគទាន​ដល់​ការងារ​បង្ការ​និង​ទប់ទល់​ជំងឺ​កូវីដ-19​ ​បូក​រួម​ទាំង​ប្រទេស​វ៉េណេស៊ុយអេឡា​ និងទូទាំង​ពិភពលោក ​​លោក​បាន​ថ្លែង​ទៀត​ថា​​ ​ប្រទេសចិន​បាន​​ដើរតួនាទី​ជា​​គំរូ​ដ៏​​ល្អ​មួយ​ដល់​សកលលោក៕​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស