魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមអ្នកជំនាញវេជ្ជសាស្រ្តផែ្នកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ របស់ចិនអញ្ជើញទៅដល់ទីក្រុង Yangon ដើម្បីជួយគាំទ្រដល់ប្រទេសមីយ៉ាន់ម៉ាក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺនេះ

2020-04-09 15:46:28 cri

    តប​តាម​សំណើ​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា ​កាលពី​ថ្ងៃទី ​៨ ​ខែមេសា ​ក្រុម​អ្នកជំនាញ​វេជ្ជសាស្រ្ត​ផែ្នក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ ​១៩​ ដែល​ចាត់បញ្ជូន​ដោយ​រដ្ឋាភិបាល​ចិន​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ ​Yangon ​នៃ​ប្រទេស​មីយ៉ាន់ម៉ា​ជាមួយ​នឹង​សម្ភារៈបរិក្ខារ​ពេទ្យ​បន្ទាន់ ​ចំនួន ​៥.៣ ​តោន​ដែល​ឆ្លើយ​តប​តាម​តម្រូវការ​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​។​ក្នុង​រយៈពេល​ពីរសប្តាហ៍​ខាងមុខ​នេះ ​ក្រុម​អ្នកជំនាញ​វេជ្ជសាស្រ្ត​ចិន​នឹង​រួម​សហការ​ជាមួយ​បុគ្គលិកពេទ្យ​មីយ៉ាន់ម៉ា​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការរីករាលដាល​នៃ​ ជំងឺ​កូវីដ ​១៩ ​។​

    លោក ​Myint ​Htwe ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​និង​កីឡា​មីយ៉ាន់ម៉ា​បាន​តាងនាម​ឱ្យ​រដ្ឋាភិបាល​មីយ៉ាន់​ម៉ា​ថ្លែង​អំណរគុណ​ដល់​ប្រទេស​ចិន​។លោក​បាន​ថែ្លងថា ​"ការ​បើក​ទីក្រុង​វូហាន​ឡើងវិញ​"​បាន​នាំមក​នូវ​ជំនឿចិត្ត​ដល់​បណ្តា​ប្រទេស​នានា​នៅលើ​ពិភពលោក​ដើម្បី​យក​ជ័យ​ជម្នះ​លើ​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​រីករាលដាល​នៃ​ជំងឺកូវីដ ​១៩ ​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស