邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិនបានបើកធ្វើ ដោយគូសបញ្ជាក់ថា ការងារបង្ការនិងគ្រប់គ្រងជំងឺឆ្លងត្រូវធ្វើជាប្រចាំ

2020-04-09 15:38:09 cri

កិច្ចប្រជុំ​​គណៈកម្មាធិការ​អចិន្ត្រៃយ៍នៃ​ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​បានបើកធ្វើ​កាលពី​ថ្ងៃទី៨​ខែមេសា ។ ​លោកស៊ីជីនភីង​ អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​បានគូសបញ្ជាក់​​ថា​ នៅ​ចំពោះមុខ​ជំងឺឆ្លង​អន្តរជាតិ​និង​ស្ថានការណ៍​សេដ្ឋកិច្ច​ពិភពលោក​ដ៏ស្មុគស្មាញ​និងម៉ឺងម៉ាត់​ ប្រទេសចិន​ត្រូវធ្វើ​ការងារ​ត្រៀម​ទប់ទល់នឹង​បម្រែបម្រួល​នៃបរិយាកាស​ខាងក្រៅ​ក្នុងរយៈពេល​ជាយូរ​ និងប្រកាន់​ខ្ជាប់​ការបង្ការនិង​គ្រប់គ្រង​ជំងឺឆ្លង​ជាប្រចាំ ។

កិច្ចប្រជុំ​ទាមទារឱ្យ​បង្កើន​ការបង្ការនិង​គ្រប់គ្រង​ជំងឺឆ្លង​នៅតាម​ច្រកព្រំដែន​ដីគោក​និងសមុទ្រ ​អនុវត្ត​ជាក់ស្តែង​យ៉ាងម៉ឺងម៉ាត់​នូវសំណូមពរ​ដែលអ្នក​ចូលដែនចិន​ទាំងអស់​សុទ្ធតែ​ដាក់ឱ្យ​នៅដាច់​ដោយឡែកពី​គេ​​រយៈពេល​១៤ថ្ងៃ នឹង​ធ្វើកិច្ចសហប្រតិបត្តិការ​អន្តរជាតិស្តីពី​ការបង្ការនិង​គ្រប់គ្រង​ជំងឺឆ្លងយ៉ាង​ជ្រាលជ្រៅ ។

កិច្ចប្រជុំ​បង្ហាញថា​ បច្ចុប្បន្ននេះ ​ការអភិវឌ្ឍនៃ​សេដ្ឋកិច្ចចិន​បាន​ប្រឈមមុខ​នឹងការលំបាក​កាន់តែខ្លាំង​ គួរតែបង្កើន​ការគាំទ្រ​ចំពោះ​មុខរបរ​ជួប​ការលំបាកនិង​សហគ្រាស​ធុនតូច​និងមធ្យម​ ខិតខំ​ប្រឹងប្រែង​ពង្រីកតម្រូវការ​ក្នុងប្រទេស​ ជំរុញឱ្យ​ហាងលក់ទំនិញ​និង​ផ្សារគ្រប់​ប្រភេទ​ដំណើរការ​ឡើងវិញ​ដោយមាន​របៀបរៀបរយ ​។ ត្រូវ​បង្កើន​ការធានា​ដល់​ជីវភាព​មូលដ្ឋាន​របស់ក្រុម​មនុស្ស​ក្រីក្រ​ពិបាក ​និងធានា​ជីវភាព​មូលដ្ឋាន​របស់​អ្នកបាត់​បង់​ការងារ ។

អ្នកបកប្រែ:邓倩
ប្លុកពិសេស