邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីនភីង ជួបពិភាក្សាតាមទូរសព័្ទជាមួយប្រធានាធិបតីអាហ្វ្រិកខាងត្បូង

2020-04-09 15:51:35 cri

      លោកស៊ីជីនភីងប្រធាន​រដ្ឋចិនបានជួបពិភាក្សាតាមទូរសព័្ទជាមួយលោកCyril Ramaphosa​ប្រធានាធិបតី​អាហ្វ្រិកខាងត្បូងកាលពីយប់ថ្ងៃទី៨ខែមេសា។

      លោកស៊ីជីនភីងបានសម្គាល់ឃើញថា ​ប្រទេសចិននិងអាហ្វ្រិកខាងត្បូងជា​បងប្អូន​ល្អដែល​រួម​​សុខរួមទុក្ខក្នុងគ្រាលំបាក។សហគមន៍អន្តរជាតិត្រូវប្រកាន់យក​ទស្សនសហគមន៍រួម​វាសនា​នៃមនុស្សជាតិ ​ដែលបង្កើនសាមគ្គីភាព កិច្ចសម្របសម្រួល​និងកិច្ចសហប្រតិបត្តិ​ការក្នុងន័យ​ការពារយ៉ាងដាច់ខាតនូវសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជន។

      លោកCyril Ramaphosaបានថ្លែងថា ​ប្រទេស​ចិនបានគ្រប់គ្រងនូករណីជំងឺឆ្លង ​ដោយបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដែលបានធ្វើជាគំរូសម្រាប់ប្រទេស​ផ្សេង​ទៀត​និងបានផ្តល់ជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់យកមករៀនសូត្រ។ប្រទេស​ចិនបានផ្តល់ជំនួយដ៏ថ្លៃថ្លា​ដល់​ប្រទេស​អាហ្វ្រិកក្នុងការបង្ការនិងគ្រប់គ្រងជំងឺ​ឆ្លងដែល​ជាគ្រាលំបាក​ដែលបាន​ពង្រឹងនូវ​ជំនឿចិត្តរបស់អាហ្វ្រិកក្នុងការយកឈ្នះលើជំងឺឆ្លង។​លោករីករាយធ្វើការខិតខំរួមជាមួយនិងលោក​ស៊ីជីនភីងក្នុងការជំរុញកិច្ចសហប្រតិបត្តិ​ការប្រកបដោយ​សាមគ្គី​ភាព​នៅ​ទូទាំង​ពិភពលោក។

អ្នកបកប្រែ:邓倩
ប្លុកពិសេស