马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុងវូហាន ខេត្តហ៊ូប៉ីប្រទេសចិនដកបម្រាមដាក់កំហិតផ្លូវចេញចូលក្រុងពីវេលាម៉ោងសូន្យ ថ្ងៃទី ៨ ខែមេសាតទៅ

2020-04-08 16:09:01 cri

ក្រុង​វូហាន​ ខេត្ត​ហ៊ូប៉ី​បានបើក​ច្រក​ចេញ​ចូល​​ជាមួយ​តំបន់​ក្រៅ​ឡើងវិញ​ពី​ម៉ោង​សូន្យ​​ ថ្ងៃទី ៨ ខែ​មេសា​តទៅ​ ។ នៅ​​ថ្ងៃដដែល​នោះ ​អ្នក​ដំណើរ​ជិត​ ៥ ម៉ឺន​​ ៥ ពាន់​នាក់​បាន​ធ្វើ​ដំណើរទៅកាន់​ក្រុង​សៀង​ហៃ​ ក្រុង​ Shenzhen និងក្រុង​Chengduជា​ដើម​តាម​រថភ្លើង​ ។​ ​សាឡាង តាក់ស៊ីនិង​​រថយន្ត​ដឹក​អ្នក​ដំណើរ​ផ្លូវ​ឆ្ងាយ​នៅក្នុង​ទីក្រុង​វូហាន​ក៏​បាន​ធ្វើ​អាជីវកម្ម​ឡើងវិញ​ផងដែរ ។ ដើម្បី​ធានា​សុវត្ថិភាព​ក្នុងពេល​ធ្វើ​ដំណើរ​តាម​​មធ្យោបាយ​ធ្វើ​ដំណើរ​​​សាធារណៈ​ អ្នកដំណើរ​ត្រូវ​បង្ហាញ​បណ្ណ​សុខភាព​សិន​ទើប​អាចធ្វើ​ដំណើរ​បាន​ ។ ​មធ្យោបាយ​ធ្វើ​ដំណើរ​ទាំងនេះ​ក៏​ត្រូវ​បាន​សម្លាប់​មេរោគគ្រប់​ពេល​ដែរ​។

       គណៈកម្មាធិការ​សុខាភិបាល​​ជាតិ​ចិន​បាន​បញ្ជាក់​ថា​ ផ្លូវ​គមនាគមន៍​​នៃ​ទីក្រុង​វូហាន​បាន​បើក​ឱ្យ​ដំណើរ​ការ​ឡើង​វិញ​បន្ទាប់ពី​ការ​បិទ​ទីក្រុងនេះ​អស់​​រយៈពេល​ ៧៦ ថ្ងៃ​ ដែល​ជា​និមិត្តសញ្ញា​បញ្ជាក់​ពី​​ការ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​កូវីដ​ ១៩ នៃ​ប្រទេស​ចិន​ ។ ​តំបន់​នានា​នៃប្រទេស​ចិន​នឹង​បន្ត​បង្កើន​ការ​ស្វែង​រកនិង​រាយការណ៍​ពី​អ្នក​ឆ្លង​វីវុស​កូវីដ​ ១៩ ​ដែល​គ្មាន​រោគសញ្ញា​ថែម​មួយ​កម្រិត​ទៀត ។

អ្នកបកប្រែ:马小青
ប្លុកពិសេស