魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ករណីឆ្លងជំងឺកូវីដ១៩នៅអាហ្រ្វិកលើសពី ១ ម៉ឺនករណី អាហ្វ្រិកបង្ការយ៉ាងតឹងរ៉ឹងនូវការរីករាលដាលនៃជំងឺកូវីដ១៩ ខណៈចាត់វិធានការជំរុញសេដ្ឋកិច្ច

2020-04-08 15:04:13 cri

    គិតត្រឹម​ថ្ងៃទី ៧ ខែមេសា ករណី​ឆ្លងជំងឺ​កូវីដ១៩​នៅអាហ្រ្វិក​សរុប​ ១០០៧៥​ ករណី​ ករណីស្លាប់​សរុប​ ៤៨៧​ ករណី​ ករណី​ជា​សះស្បើយ​សរុព​ ៩១៣​ ករណី​ ។ ​បច្ចុប្បន្ន​ ជំងឺ​កូវីដ ​១៩​ បាន​រីករាលដាល​ដល់​ប្រទេសចំនួន​ ៥២ ​នៃ​ទ្វីបអាហ្រ្វិក​ ។ ​ប្រទេស​ជាច្រើន​បាន​ចាត់​វិធានការ​ដូចជា​ហាមចេញក្រៅ​និង​បំរាម​ទេសចរណ៍​ជាដើម​ដើម្បី​ទប់ទល់​នឹង​ជំងឺនេះ ​បាន​ប៉ះពាល់​ក្នុង​មួយកម្រិត​លើរបរ​អាកាសចរណ៍​ កសិកម្ម​និង​ការនាំចេញ​ប្រេងកាត​ជា​ដើម​ ។​

    ដើម្បី​បន្ធូរបន្ថយ​ការប៉ះពាល់​លើសេដ្ឋកិច្ច​បណ្តាលមកពី​ជំងឺកូវីដ ​១៩​ ធនាគារ​កណ្តាល​ប្រទេស​អេហ្ស៊ីប​ អាហ្វ្រិក​ខាងត្បូង​និង​កេនយ៉ា​ជាដើម​បាន​បញ្ចុះ​អត្រាការ​ប្រាក់​យ៉ាងច្រើន​នាពេល​កន្លងទៅ​ថ្មីៗនេះ​ ។​ ប្រទេស​ជាច្រើន​បាន​ប្រកាស​វិធានការ​ជំរុញសេដ្ឋកិច្ច​មួយចំនួន​ ។​

    បន្ទាប់ពី​ផ្ទុះ​ជំងឺកូវីដ ​១៩ ​មក ​ក្រុមជំនាញ​វេជ្ជសាស្ត្រចិន​និង​សហគ្រាស​ទុនចិន​បានធ្វើ​កិច្ចសហ​ប្រតិបត្តិការ​តាមទម្រង់​ជាច្រើន​ជាមួយ​ប្រទេស​អាហ្វ្រិក​ដើម្បី​ទប់ទល់នឹង​ការ​រីក​រាល​ដាល​នៃជំងឺកូវីដ ​១៩​ ដែលបាន​អនុវត្តតាម​ទស្សនៈ​សហគមន៍​រួមវាសនា​រវាង​ចិន​និង​អាហ្រ្វិក​ ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស